សន្និសីទបូកសរុប៥ឆ្នាំកសាងជនបទថ្មីនៅទីក្រុងហូជីមិញ

សន្និសីទបូកសរុប៥ឆ្នាំកសាងជនបទថ្មីនៅទីក្រុងហូជីមិញ - ảnh 1
សន្និសីទបូកសរុប៥ឆ្នាំកសាងជនបទថ្មីនៅទីក្រុងហូជីមិញ

          (VOV)_នាថ្ងៃទី២ តុលា អញ្ជើញមកចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ​បូកសរុប ៥ឆ្នាំ អនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ឧបនាយករដ្ឋមន្ត្រី  រដ្ឋាភិបាលវៀតណាម លោក Vu Van Ninh និងជាប្រធានគណៈកម្មាធិការ​បញ្ជា​
ណែនាំកម្មវិធីជាតិអំពីការកសាងជនបទថ្មី បានវាយតំលៃខ្ពស់ចំពោះ​ស្មារតីសា
មគ្គីភាព ការខំប្រឹងប្រែងរបស់កម្មាភិបាល និងប្រជាជនទីក្រុងក្នុង​ប៉ុន្មានឆ្នាំកន្លង
ទៅ។ ​ឧបនាយករដ្ឋមន្ត្រី ​ លោក Vu Van Ninh បានសង្កត់ធ្ងន់ថា៖

         

          “ ខ្ញុំជឿជាក់ថា៖ បក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញ នឹងបន្ត
​សាមគ្គីភាព ម្ចាស់ការ ច្នៃប្រឌិតថ្មី ខំប្រឹងប្រែងទទួលបានសមិទ្ធិផលធំធេងជាង
ទៀត។ បន្តឈានទៅមុខ ក្នុងផលិតកម្មកសិកម្ម កសាងជនបទថ្មី អនុវត្តជោគ​
ជ័យគោលដៅទីក្រុងអារិយ្យធម៌ ទំនើប សាកសមជាមួយឈ្មោះរបស់លោក​
ប្រធានហូជីមិញ។” ក្នុងរយពេល៥ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ កសាងជន
បទថ្មីមក ទីក្រុង​ហូជីមិញបានមានឃុំចំនួន៥២/៥៦ ទទួលបានបទដ្ឋានទាំង
១៩/១៩ អំពីការ​កសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ