សន្និសីទបូកសរុប៥ឆ្នាំកសាងវណ្ណៈកសិករវៀតណាម

សន្និសីទបូកសរុប៥ឆ្នាំកសាងវណ្ណៈកសិករវៀតណាម - ảnh 1
(រូបថត៖VGP)

(VOVworld) - នាព្រឹកថ្ងៃទី៣ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ
លើបណ្ដាញអ៊ីនធឺណែតទូទាំងប្រទេសបូកសរុប៥ឆ្នាំអនុវត្តគំរោងការណ៍ស្ដីពីការ
លើកកំពស់តួនាទី ការទទួលខុសត្រូវរបស់សមាគមន៍កសិករវៀតណាមក្នុងការ
អភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មីនិងកសាងវណ្ណៈកសិករវៀតណាមដំណាក់កាល
២០១០-២០២០។នៅទីនេះ គណៈកម្មការទទួលបន្ទុកគំរោងការណ៍នេះ បានកំណត់
ភារកិច្ចសំខាន់មួយចំនួនក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ក្នុងនោះសង្កត់ធ្ងន់ទៅលើ
ការបន្តសុក្រិតយន្តការ គោលនយោបាយទាក់ទិនដល់ កសិកម្ម កសិករ ជនបទ
ការផ្លាស់ប្ដូរថ្មី និងសកម្មចូលរួមការរៀបចំរចនាសម្ព័ន្ធ កសិកម្មឡើងវិញ សំដៅ
លើកកំពស់គុណភាពផលិតផល ក៏ដូចជាបង្កើនប្រាក់ចំណូល សំរាប់ប្រជាកសិ
ករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ