សន្និសីទប្រចាំឆ្នាំនៃបណ្ដាញកាត់បន្ថយជំងឺគ្រុនចាញ់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៥

(VOVworld) – សន្និសីទប្រចាំឆ្នាំនៃបណ្ដាញកាត់បន្ថយជំងឺគ្រុនចាញ់ក្នុងតំបន់ អាស៊ី
-ប៉ាស៊ីហ្វិក លើកទី ៥ (APMEN-5) ទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង  Jimbaran
ឥណ្ឌូណេស៊ី ដោយមានការចូលរួមរបស់តំណាងនៃប្រទេសជា សមាជិកចំនួន ១៤ ប្រទេសនិងអ្នកជំនាញការសុខាភិបាលក្នុងតំបន់និងលើ សកលោកជាច្រើនកុះករ។ សន្និសីទបានបូកសារុបលទ្ធិផលដែលទទួលបានក្នុង សន្និសីទមុននោះ ផ្លាស់ប្តូរនិង
ចែករំលែកបទពិសោធន៍ និងស្វែងរកវិធានការសំដៅបង្កើនកិច្ចសហប្រតិបត្តិការនិង
លើកកំពស់ប្រសិទ្ធភាពបណ្ដាកម្មវិធីបង្កា ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ក្នុងតំបន់។ តាមរបាយការណ៍របស់អង្គការ សុខាភិបាលអន្តរជាតិ (WHO) ឲ្យដឹងថា៖ បរិមាណ
ករណីមេរោគជំងឺគ្រុនចាញ់ក្នុងប្រទេសជាសមាជិក APMEN បានថយចុះ ៦៤% ក្នុង
ដំណាក់កាល ២០០០ - ២០១០។ ទោះបីជា តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានគ្រប់គ្រងជំងឺ
គ្រុនចាញ់ប្រកប ដោយជោគជ័យ​ ក្តី ប៉ុន្តែ មានករណីមេរោគប្រឆាំងនឹងថ្នាំជាច្រើន
នៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ