សន្និសីទប្រចាំឆ្នាំរបស់វេទិការទ្វីបអាស៊ី Boao ឆ្នាំ ២០១៣ បានបើកនៅ Hainan ចិន

(VOVworld) – នាព្រឹកថ្ងៃទី ៧ មេសា សន្និសីទប្រចាំឆ្នាំរបស់វេទិការទ្វីបអាស៊ី Boao
ឆ្នាំ ២០១៣ (BFA-2013) ដោយប្រធានបទ “ផ្លាស់ប្តូរថ្មី ការទទួលសុខត្រូវ សហប្រ
តិបត្តិការ ៖ ទ្វីបអាស៊ីស្វែងរកវិធានការអភិវឌ្ឍន៍រួមគ្នា” បានបើកនៅ Hainan​ ចិន។
ប្រធានរដ្ឋចិន លោក Xi Jinping រួមជាមួយថ្នាក់ដឹកនាំនៃ ប្រទេសចំនួន ៩ និងតំណាង
លើសកលលោកចំនួន ២៥០០ នាក់ បានចូលរួមសន្និសីទលើកនេះ។ អគ្គលេខាធិការ
BFA លោក Zhou Wenzhong បានឲ្យដឹងថា៖​ ស្ថានភាពសេដ្ឋកិច្ចសកលនាច្ចុប្បន្នជួប
ការលំបាកជាច្រើននិងការ ស្តាខឿនសេដ្ឋកិច្ចឡើងវិញទាមទាឲ្យមានដំណាក់កាល
យូរអង្វែង។ ដោយហេតុ​នេះ ប្រទេសអាស៊ីទាំងឡាយត្រូវប្រមូលផ្តុំប្រៀបខ្លាំងរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍រួមនិងកិច្ចសហប្រតិបត្តិការដោយប្រសិទ្ធភាព។ សន្និសីទលើកនេះគឺ
ជាឱកាសល្អ ដើម្បីតំណាងនានាវិភាគនិងស្វែងរកដំណោះស្រាយសំរាប់រាល់ការលំ
បាកដែលទ្វីបអាស៊ីកំពុងប្រឈរមមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ