សន្និសីទប្រធានតុលាការនៃបណ្ដាប្រទេសអាស៊ានលើកទី៤

សន្និសីទប្រធានតុលាការនៃបណ្ដាប្រទេសអាស៊ានលើកទី៤ - ảnh 1
សន្និសីទប្រធានតុលាការនៃបណ្ដាប្រទេសអាស៊ានលើកទី៤(Pháp luật Tp.HCM)

(VOV)_សន្និសីទប្រធានតុលារនៃបណ្ដាប្រទេសអាស៊ាន លើកទី១៤ ត្រូវ​បាន
បើកនាព្រឹកថ្ងៃទី១៤ មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។​ ថ្លែង
មតិនៅទីនេះ លោក Truong Hoa Binh ប្រធានតុលាការប្រជាជនកំពូល​វៀតណាម​
 បានអះអាងថា៖ ​

          “ ការធ្វើសមាហរណកម្ម និងខិតជិតគ្នាថែមទៀត រវាងបណ្ដាប្រព័ន្ធយុត្តិធម៌
​ និងច្បាប់ ក្នុងតំបន់ ដោយផ្អែកទៅលើបទដ្ឋានរួមដែលបានទទួលស្គាល់នោះនឹង
ជួយ កាត់បន្ថយចំណាយក្នុងការអនុវត្តច្បាប់ និងបង្កលក្ខណះងាយស្រួល សំរាប់​
ប្រជាជន​និង​អង្គភាពអាជីវកម្មក្នុងអាស៊ាន។ បង្កើនតម្លាភាព និងសមត្ថភាពព្យាករណ៍
 របស់ប្រព័ន្ធយុត្តិធម៌ ពង្រឹងនិងពង្រីកទំនុកទុកចិត្តរបស់បណ្ដាវិនិយោគិន ​បង្កើត
ឱកាសទាក់ទងជា​មួយ​ប្រភពទុន និងប្រកួតប្រជែងជាមួយគ្នាប្រកបដោយសមភាព។”

          នៅទីនេះ បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំលើការពិភាក្សា ចែករំលែកបទ
ពិសោធន៍អំពីការកសាងគំរោងសហប្រតិបត្តិការយុត្តិធម៌អាស៊ាន ធ្វើសមាហរណ
កម្ម​អាស៊ាន កសាងគេហទំព័រតុលាការអាស៊ាន និងបណ្ដុះបណ្ដាលយុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ