សន្និសីទផ្តល់ជំនួយអន្តរជាតិអោយអាហ្គហ្វានីស្ថាន
(VOV)_សន្និសីទផ្តល់ជំនួយអន្តរជាតិ អោយអាហ្គហ្វានីស្ថាន បានបើកនាព្រឹកថ្ងៃទី ៨
កក្កដា នៅរាជធានីតូក្យូ (ជប៉ុន) ជាមួយការចូលរួមរបស់បណ្ដាដំណាង មកពីប្រទេស
និងអង្គការអន្តរជាតិចំនួន ៨០។ នាយករដ្ឋមន្ត្រី ប្រទេសម្ចាស់ផ្ទះ ជប៉ុន Yoshihiko Noda បានអះអាងថា ជប៉ុនដ៏មានកិត្តិយស់ដោយត្រូវបានរៀបចំសន្និសីទនេះ។ សន្និសីទជាទីកន្លែងដើម្បី បណ្ដាភាគីទាក់ទិននានា លើកឡើងបណ្ដាការសន្យារបស់
ខ្លួន ក្នុង សកម្មភាព កសាងអាហ្គហ្វានីស្ថានឡើងវិញ។ សន្និសីទនេះនឹង ប្រព្រឹត្តទៅ ក្នុងរយះពេល ១ ថ្ងៃ នឹងអនុម័ត្តលើ សេចក្ដីប្រកាសតូក្យូ ក្នុងនោះ សន្យាផ្តល់ ជំនួយ ជាទឹកប្រាក់ចំនួន ១៦ ពាន់លានដុល្លាអាមេរិក អោយអាហ្គហ្វានីស្ថានទៀតផង៕
|
សន្និសីទផ្តល់ជំនួយអន្តរជាតិអោយអាហ្គហ្វានីស្ថាន (http://baobinhphuoc.com.vn/) |