សន្និសីទផ្នែកឧស្សាហ-ពាណិជ្ជកម្មខេត្តចំនួន៦នៅបែកខាងជើងភាគកណ្ដាល២០១៥
Vovworld-ក្នុងក្របខ័ណ្ឌកម្មវិធីពន្លឿនពាណិជ្ជកម្មស្ពានឆ្លងអាស៊ី២០១៥
ដែលប្រព្រឹត្តទៅនៅទីក្រុង Dong Ha ខេត្ត Quang Tri ក្រសួងឧស្សាហពាណិជ្ជកម្ម
បានរៀបចំសន្និសីទផ្នែកឧស្សាហពាណិជ្ជកម្មខេត្តចំនួន៦បែកខាងជើងភាគ
កណ្ដាល២០១៥ ពីខេត្ត Thanh Hoa ដល់ខេត្ត Thua Thien Hue។ តំលៃផលិតកម្ម
ឧស្សាហកម្មក្នុងឆមាសទីមួយទទួលបានប្រមាណ៧៦លានលានដុងកើន១៣%
បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅផ្នែកឧស្សាហ
ពាណិជ្ជកម្មខេត្តចំនួន៦នេះបានមានសកម្មភាពពាណិជ្ជកម្មជាមួយបណ្ដាប្រទេស
ឡាវថៃម៉ីយ៉ាន់ម៉ានិងបណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគង្គតាមរយៈរបៀង
សេដ្ឋកិច្ចកើតលិច។ នៅសន្និសីទបណ្ដាដំណាងបានប្រមូលផ្ដុំពិភាគ្សារាល់
ដំណោះស្រាយចងសម្ព័ន្ធជិតស្និទ្ធសំដៅនាំតំលៃផលិតកម្មឧស្សាហកម្មនិង
ពាណិជ្ជកម្មសេវាកម្មនៃដំបន់ទាំងមូលកើនខ្ពស់ពីឥឡូវដល់ចុងឆ្នាំ៕