សន្និសីទផ្សព្វផ្សាយណែនាំអំពីការស្ទង់មតិប្រជាជនចំពោះពង្រាងច្បាប់រដ្ឋប្បវេណី
|
ច្បាប់រដ្ឋប្បវេណី |
(VOV)_ ថ្លែងមតិនៅក្នុងសន្និសីទ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ មករានៅទី
ក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Dinh Trung Tung បានអោយដឹង
ថា៖ នៅក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៣ (នាខែវិច្ឆិកា ឆ្នាំ២០១៤)
បណ្ដាសមាជិក សមាជិកាសភាបានពិភាក្សា និងផ្តល់មតិជាលើកដំបូងចំពោះ
ពង្រាងច្បាប់រដ្ឋប្បវេណី (ធ្វើ់វិសោធនកម្ម)។ នៅទីនេះ បណ្ដាដំណាងបានស្ដាប់
ឧទ្ទេសនាមអំពីបណ្ដាខ្លឹមសារដែលទាក់ទិនដល់ការស្ទង់មតិប្រជាជន ចំពោះ
ពង្រាងច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម ) ដើម្បីបណ្ដាអ្នករាយការណ៍ច្បាប់នៃ
ស្ថាប័នមជ្ឈឹម និងមូលដ្ឋាន យល់ដឹងច្បាស់អំពីខ្លឹមសារ និងរបៀបស្ទង់មតិប្រជា
ជនចំពោះពង្រាងច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម) នេះ៕