សន្និសីទផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១
(VOV) /  
|
សន្និសីទផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១(http://thainguyen.gov.vn) |
នាព្រឹកថ្ងៃទី 27 មិនា នៅទីក្រុងហាណូយ គណះកម្មាធិការឃោសនាអប់រំមជ្ឈឹម បាន
រៀបចំសន្និសីទផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹម លើកទី 4 នីតិកាលទី
11 អំពី៖ "បញ្ហាចាំបាច់មួយចំនួន ក្នុងការងារកសាងបក្ស នាបច្ចុប្បន្ន " អោយបណ្ដា
ដំណាងជា ថ្នាក់ដឹកនាំ សមាគម អង្គការនយោបាយ សង្គម មុខរបរ នៅថ្នាក់ មជ្ឈឹម
ដំណាងបញ្ញាវ័ន្ត សិល្បករកំពុងបំពេញការងារនៅមជ្ឈឹម។ ថ្លែងមតិបើក សន្និសីទ
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ និងជាប្រធាន គណះកម្មាធិការ
ឃោសនាអប់រំមជ្ឈឹម អះអាងថា៖ សេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹម លើកទី៤ ជា
សេចក្ដីសម្រេចចិត្តដ៏សំខាន់ ដែលត្រូវបានបក្សទាំងមូល ប្រជាជនទាំងមូល យកចិត្ត
ទុកដាក់យ៉ាងខ្លាំង និងទទួលបានការស្រុះចិត្តគំនិតការ គាំទ្រយ៉ាងពេញទំហឹង របស់
ប្រជាជនគ្រប់ស្រទាប់។ លោក Dinh The Huynh សង្កត់ធ្ងន់ទៅលើតួនាទីរបស់បណ្ដា
អង្គការនយោបាយ សង្គម មុខរបរ បណ្ដាបញ្ញាវ័ន្ត សិល្បះករ ក្នុងការអភិវឌ្ឈន៏រួមរបស់
ប្រទេសជាតិ និងស្នើបណ្ដាតំណាង លើកកំពស់ស្មារតីទទួលខុសត្រូវ ចំពោះមុខបក្ស
ចំពោះមុខប្រជាជន ។លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖
"ទន្ទឹមនឹងរាល់ព័តមាន ចំណេះដឹង និងទស្សនះត្រឹមត្រូវ គឺមិនខ្វះ ការជះឥទ្ធិពល
អាក្រក់ របស់សេដ្ឋកិច្ចទីផ្សារ បើកទ្វាធ្វើសមាហរណកម្ម ចំពោះសង្គមរបស់យើង
ជះឥទ្ធិពលទៅលើបក្សកម្មុយនិស្តរបស់យើងនេះទេ"៕
-VOV