សន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអាមេរិកនិងចិន

(VOVworld)-បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច
អាស៊ានលើកទី៤៨ (AEM ៤៨) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ
ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៤សីហា រដ្ឋមន្ត្រីទាំងអស់បានអញ្ជើញចូល រួមសន្និ
សីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអាមេរិកនិងចិន។

សន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយអាមេរិកនិងចិន - ảnh 1
ទិដ្ឋភាពនៃសន្និសីទពិគ្រោះយោបល់អាស៊ាន-ចិន


       នៅក្នុងសន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយ
អាមេរិក (AEM-USTR) រដ្ឋមន្ត្រីទាំងអស់បានទទួលស្គាល់ការរីកចំរើនដែល
ទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេ
ភាគីរវាងអាស៊ានជាមួយអាមេរិក។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានគាំទ្រនូវ
វឌ្ឍ នភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ
ពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ានជាមួយអាមេរិក (TIFA) និងការអភិ
វឌ្ឍន៍គម្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច (E3) ផងដែរ។ រដ្ឋមន្ត្រីសេដ្ឋ
កិច្ចអា ស៊ានក៏បានសម្តែងអំណរគុណចំពោះការជួយឧបត្ថម្ភពីភាគីអាមេរិក
ក្នុងការ បង្កលក្ខណៈងាយស្រួលសម្រាប់អង្កភាពអាជីវកម្មធុនតូចនិងមធ្យម
 និងការ អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ (ICT) តាមរយៈគម្រោង
ការ “ផ្សាភ្ជាប់អាស៊ានដោយវិស័យពាណិជ្ជកម្មនិងវិនិយោគ” (ACID) ។

       នៅក្នុងសន្និសីទពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយ
 ចិនលើកទី១៥ (AEM-MOFCOM Consultations) រដ្ឋមន្ត្រីចូលរួមក៏បាន​ទទួល
ស្គាល់រាល់ការរីកចំរើនដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យ
ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីអាស៊ាន-ចិន។ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំង អស់
បានគាំទ្រចំពោះការដែលពិធីសារទី៣ធ្វើវិសោធនកម្មចំពោះកិច្ចព្រម ព្រៀង
ពាណិជ្ជកម្មទំនិញសេរីអាស៊ាន-ចិនមានសុពលភាពចាប់ពីខែមករាឆ្នាំ
២០១៦។បណ្តា​រដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ការធ្វើវិសោធនកម្មនូវពិធី
សារនេះនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង
 អាស៊ានជាមួយចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ