សន្និសីទពិគ្រោះយោបល់ពិភពលោកទាំងមូលអំពីការកាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ

(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ សន្និសីទពិគ្រោះយោបល់ពិភពលោកទាំងមូល អំពី “ការកាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិនិងកម្មវិធីអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥” បានបើកនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ សន្និសីទលើកនេះ ប្រមូលផ្តុំពិភាក្សាអំពី
ស្ថានភាពអភិឌ្ឍន៍និងរាល់ការលំបាកសាកល្បងពិសេស ចំពោះការអភិវឌ្ឍន៍បន្ទាប់ពីឆ្នាំ
២០១៥ ចែករំលែកបទពិសោធក្នុងការអនុវត្តគោលដៅអភិឌ្ឍន៍សហសវត្សនិងវិធានការ
កាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ។ ជាពិសេសបណ្តាតំណាងក៏បានសង្កត់ធ្ងន់
ទៅលើតួនាទីសំខាន់របស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនានាក្នុងកំណើនសេដ្ឋកិច្ចសកលនា
សតវត្សលើកទី ២១។ ប៉ុន្តែ បណ្ដាប្រទេសនេះរងត្រូវរងគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ
ដ៏ធ្ងន់ធ្ងរ បំផុត ដោយការប្រែប្រួលអាកាសធាតុ៕

សន្និសីទពិគ្រោះយោបល់ពិភពលោកទាំងមូលអំពីការកាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ