សន្និសីទពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់សមុទ្រ
|
សន្និសីទពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់សមុទ្រ (VOV) |
Vovworld-ចាប់ពីថ្ងៃទី២៧ដល់៣០ឧសភា នៅទីស្ដីការរបស់អង្គការសហ
ប្រជាជាតិនៅទីក្រុង New York អាមេរិកបានប្រព្រឹត្តទៅសន្និសីទលើកទី១៥
ដំណើរការពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់សមុទ្រ
ជាមួយប្រធានបទ តួនាទីរបស់មជច្ឆា-ជលផលចំពោះសន្តិសុខស្បៀងអាហារ
សកល។ នៅសន្និសីទលើកនេះ ប្រធានគណៈប្រតិភូវៀតណាមបានថ្លែងមតិ
អះអាងនូវតួនាទីសំខាន់របស់មច្ឆាជលផលចំពោះសន្តិសុខស្បៀងអាហារ។
ប្រធានគណៈប្រតិភូវៀតណាមក៏ផ្ដោតទៅលើអំពើរបណ្ដាលភាពតានតឹង
នាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើតជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់សកម្មភាព
នេសាទត្រីសមស្របរបស់អ្នកនេសាទវៀតណាម។ ប្រធានគណៈប្រតិភូវៀតណាមបានលើកច្បាស់ថា សកម្មភាពនេសាទត្រីរបស់អ្នកនេសាទវៀតណាមត្រូវរារាំងដោយអំពើរមិនស្របច្បាប់ជាមួយកំរិតកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃពី
ភាគីចិន ដូចជាការផ្សព្វផ្សាយបទហាមនេសាទត្រីជារៀងរាល់ឆ្នាំ ទប់ស្កាត់ដេញនាវានេសាទប្រព្រឹត្តគ្មានមនុស្សធម៍បណ្ដាលការខូចខាតដ៏ធ្ងន់ធ្ងរអំពីទ្រពសម្បត្តិ
ឲ្យអ្នកនេសាទវៀតណាម និងនាពេលថ្មីៗនេះគឺការដែលនាវាចិនបុកលិចទឹកនាវា
នេសាទត្រីវៀតណាម១គ្រឿង។ ធ្ងន់ធ្ងរជាងទៀត ចិនបានដាក់ស្ថានីយ៍ខួង Haiyang
Shiyou 981 ខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាមរួមជាមួយសកម្មភាពរបស់នាវាការពាររាប់រយបានរំលោភទៅលើច្បាប់
អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕