សន្និសីទ“ពន្លឿនការវិនិយោគពាណិជ្ជកម្មទេសចរណ៍តំបន់វាលទំនាប់ទន្លេ Cuu Long”

(VOVworld) – ក្នុងក្របខ័ណ្ឌវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់វាលទំនាប់
ទន្លេ Cuu Long ឆ្នាំ ២០១២ នាថ្ងៃទី ៦ ធ្នូ សន្និសីទ “ពន្លឿនការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍តំបន់វាលទំនាប់ទន្លេ Cuu Long” ត្រូវបានរៀបចំឡើង នៅខេត្ត Kien Giang (ភាគខាងត្បូងវៀតណាម)។ ក្នុងសន្និសីទនេះ បណ្ដាតំណាងចូលរួមបានបញ្ជាក់ថា៖ការអនុវត្តរាល់សកម្មភាពពន្លឿនការវិធិយោគគឺជាកត្តាសំខាន់ដើម្បីអភិវឌ្ឍន៍តំបន់
ទាំងមូល។ នាពេលខាងមុខគោលដៅ អភិវឌ្ឍន៍តំបន់ទំនាប់ទន្លេ Cuu Long គឺបន្ត
កសាងតំបន់វាលនេះ ក្លាយទៅជាតំបន់សេដ្ឋកិច្ចផលិតស្បៀងអាហារជលផលស្នូល
របស់វៀតណាម។ អនុប្រធានគណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិច
លោក Bui Ngoc Suong បានចាត់ទុកថា៖

“យើងត្រូវបន្តទាក់ទាញការវិនិយោគចូលបណ្ដាគំរោងការណ៍មានប្រៀបខ្លាំងលើ វិស័យកសិកម្មនិងជលផល។ ក្រៅពីនោះ យើងត្រូវប្រមូលធ្តុំទៅលើការកែទម្រង់
បែបបទរដ្ឋបាល សំដៅបង្កបរិយាកាសវិនិយោគងាយស្រួលសំរាប់វិនិយោកិន
ធ្វើអាជីវកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ