សន្និសីទពន្លឿនពាណិជ្ជកម្មតាមអនឡាញវៀតណាម-ជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី៩ កក្កដា ក្រសួងផែនការនិងវិនិយោគ វៀតណាមបាន សហការជាមួយស្ថានទូតជប៉ុន អង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) និងធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) រៀបចំសន្និសីទពន្លឿន វិនិយោគអនឡាញវៀតណាម-ជប៉ុន។
សន្និសីទពន្លឿនពាណិជ្ជកម្មតាមអនឡាញវៀតណាម-ជប៉ុន - ảnh 1 តំណាងរបស់វៀតណាមចូលរួមសន្និសីទតាមអនឡាញ។

នេះជាលើកដំបូងដែលសន្និសីទពន្លឿនវិនិយោគក្នុងទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងតាមអនឡាញដោយមានការចូលរួមរបស់សហគ្រាសជប៉ុនជាង១ពាន់អង្គភាព តាមនោះបង្ហាញការយកចិត្តទុកដាក់និងក្ដីសង្ឃឹមដ៏ ធំធេងរបស់សហគមន៍សហគ្រាសជប៉ុនចំពោះវៀតណាម។ សន្និសីទបាន ផ្ដល់នូវព័ត៌មានថ្មីបំផុតស្ដីពីបរិយាកាសវិនិយោគនៅវៀតណាម ដោយ បង្កើតឡើងក្របខ័ណ្ឌគតិយុត្តងាយស្រួល តម្លាភាព និងមានលក្ខណៈប្រកួត ប្រជែងស្របទៅតាមទំលាប់អន្តរជាតិ។ លោក Vu Dai Thang អនុរដ្ឋមន្រ្តី ក្រសួងផែនការនិងវិនិយោគបានអះអាងថា៖

“នាបច្ចុប្បន្ន វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាលើពិភពលោកជាពិសេសគឺកិច្ចព្រម ព្រៀង TPP EVFTA។ នេះនឹងជាវិធីមួយដើម្បីតភ្ជាប់យ៉ាងខ្លាំងក្លាបំផុត ទំនិញវៀណាមជាមួយទីផ្សារធំៗលើទូទាំងសកលលោក។ ហេតុដូច្នេះ យើងខ្ញុំជឿជាក់ថា ដោយមានបរិយាកាសវិនិយោគ អាជីវកម្មកាន់តែងាយ ស្រួលពីមួយថ្ងៃទៅមួយថ្ងៃ វៀតណាមនឹងក្លាយទៅជាគោលដៅវិនិយោគ គួរឲ្យទាក់ទាញចំពោះសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗរបស់ជប៉ុននាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ