សន្និសីទពន្លឿនវិនិយោគខេត្ត Ha Giang ឆ្នាំ២០១៧
(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានរៀបចំសន្និសីទពន្លឿនវិនិ យោគនាព្រឹកថ្ងៃទី២៧ វិច្ឆិកា ក្រោមប្រធានបទ “សហប្រតិបតិ្តការវិនិយោគនិង អភិវឌ្ឍន៍”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ទាប់ការឧទ្ទេសនាមអំពីផែនការមេអភិវឌ្ឍន៍ខេត្ត Ha Giang (រូបថត៖ VGP) |
អញ្ជើញថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា សក្ដានុពលកសិកម្ម ឱសថបុរាណ សេដ្ឋកិច្ចព្រំដែន និងការ អភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តគឺធំធេងណាស់ ហើយឧត្តមភាពនេះនាបច្ចុប្បន្ន ត្រូវបានវិនិយោគិនរកឃើញនិងធ្វើអាជីវកម្ម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានប្រសាសន៍ថា៖
“ខ្ញុំជឿជាក់ថា បណ្ដាវិនិយោគិននឹងជំនះលើការលំបាកសាកល្បងទាំង អស់។ Ha Giang ត្រូវការសហគ្រាសធំៗជាច្រើនថែមទៀត។ គំរោងការណ៍វិនិ យោគដែលមានលក្ខណៈរីកសាយភាយ បង្កើតការងារធ្វើនិងប្រាក់ចំណូលដោយ និរន្តរភាពសំរាប់តំបន់គឺជាគោលដៅរបស់ខេត្ត Ha Giang។ នេះជាកូនសោនៃការ ឈានឡើងរបស់ខេត្តនិងតំបន់ពាយ័ព្យនាពេលខាងមុខ”។
នៅសន្និសីទលើកនេះ ខេត្ត Ha Giang បានប្រគល់សេចក្ដីសំរេចវិនិយោគ ចំនួន១៨ អនុស្សរណៈយោគយល់វិនិយោគចំនួន១៧ ជាមួយទុនសរុបជាង១៦ លានលានដុងរបស់វិនិយោគិន។
នារសៀលថ្ងៃទី២៧ វិច្ឆិកា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យខេត្តបន្តជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីជំរុញកំណែទម្រង់រដ្ឋបាល។ ទន្ទឹមនឹងនោះគឺបន្តកសាងពាណិជ្ជសញ្ញាល្បីល្បាញសំរាប់ Ha Giang ទៀតផង៕