សន្និសីទពន្លឿនវិនិយោគចូលទីក្រុង Yen Bai។

សន្និសីទពន្លឿនវិនិយោគចូលទីក្រុង Yen Bai។ - ảnh 1
ទីក្រុង Yen Bai (internet)



        VOV-នាថ្ងៃទី១២កក្កដានៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិង​ឧស្សាហកម្ម​វៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Yen Bai រៀបចំ
សន្និសីទពន្លឿនវិនិយោគទីក្រុង​ Yen Bai ជាមួយការ​ចូលរួម​របស់​ដំណាង​ជិត៥រយ
នាក់។ ​ថ្លែងមតិនៅសន្និសីទ លោក Vu Tien Loc ប្រធាន​សភា​ពាណិជ្ជកម្ម​ឧស្សាហកម្ម
វៀតណាមបានឲ្យដឹងថា VCCI បានចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ
ជាមួយដំបន់ជាច្រើនក្នុងនោះមាន Yen Bai ផង សំដៅជួយឧបត្ថម្ភដំបន់អភិវឌ្ឍន៍
សេដ្ឋកិច្ចកំណែទម្រង់សំណុំបែបបទរដ្ឋបាលនិងទាក់ទាញវិនិយោគ។

        “ខេត្ត Yen Bai កំពុងខំប្រឹងប្រែងកសាងផែនការយុទ្ធសាស្ត្រ បណ្ដា​គំរោងការ​សកម្មភាពពន្លឿនវិនិយោគកំពុងបានប្រព្រឹត្តទៅគួឲ្យកត់សម្គាល់។ ក្រៅពី​វិនិយោគិនក្នុងប្រទេសជាមួយអង្គភាពអាជីវកម្មជាង១ពាន់កំពុងធ្វើសកម្មភាពនៅ
Yen Bai នោះ នៅមានវិនិយោគិនមកពីជប៉ុន​បារាំង​ឥណ្ឌា កូរ៉េខាងត្បូង​កំពុង​ផលិតកម្ម​អាជីវកម្មដ៏ជោគជ័យនៅ Yen Bai ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ