សន្និសីទពន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាលទំនាបទន្លេ Cuu Long
|
សន្និសីទពន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាលទំនាបទន្លេ Cuu Long (vietwindtravel) |
Vovworld-សន្និសីទន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាលទំនាប
ទន្លេ Cuu Long បានប្រព្រឹត្តទៅនាថ្ងៃទី៣០មិថុនាជាខ្លឹមសារសំខាន់ក្នុងសកម្មភាព
នៃសប្ដាហ៦ទេសចរណ៍បៃតងវាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥ដែលកំពុង
ប្រព្រឹត្តទៅនៅទីក្រុង Can Tho។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី Vu Van
Ninh បានឲ្យដឹងថា វៀតណាមមានឧត្តមភាពដ៏ធំធេងដើម្បីទាក់ទាញវិនិយោគិន
ទៅលើវិស័យទេសចរណ៍ដោយស្ថានភាពនយោបាយស្ថិរភាពប្រជាជនវៀតណាម
រាក់ទាក់ចំពោះភ្ញៀវ។ ឧបនាយករដ្ឋមន្ត្រីបានសំណូមពរក្រសួងស្ថាប័ននិងដំបន់ត្រូវ
រៀបចំផែនការផលិតផលពិសេសរបស់ដំបន់វិនិយោគហេដ្ឋានរចនាសម្ព័ន្ធផ្សាភ្ជាប់
ទេសចរណ៍លើមូលដ្ឋានចលនាប្រភពកំលាំងរបស់រដ្ឋសង្គមប្រជាជនដើម្បីវិនិយោគ
ហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នា បង្កើតការតភ្ជាប់ដំបន់នានា កសាងពាណិជ្ជសញ្ញានិង
លទ្ធភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនោះការពារបរិស្ថានបៃតងស្អាតសមស្រប
នឹងបទដ្ឋានដំបន់និងអន្តរជាតិ៕