សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ចូលទីក្រុងហូជីមិញនៅអូស្ត្រាលី
(VOVWORLD) - នាថ្ងៃទី ២៥ តុលា នៅទីក្រុង Sydney អូស្រ្តាលី បានប្រព្រឹត្តទៅសន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ចូលទីក្រុង
ហូជីមិញ (ភាគខាង ត្បូងវៀតណាម) ដោយមានការចូលរួមរបស់តំណាងពីក្រុមប្រឹក្សាអាជីវកម្មអូស្រ្តាលី-វៀតណាមបណ្ដាក្រុមហ៊ុនមជ្ឈដ្ឋានវិនិយោគិនអូស្រ្តាលីនិងវៀតណាមធ្វើអាជីវកម្មលើវិស័យសេវាកម្មទេសចរណ៍សណ្ឋាគារនិងអចលនវត្ថុ។
សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ចូលទីក្រុងហូជីមិញនៅអូស្ត្រាលី
|
(VOVworld) – នាថ្ងៃទី ២៥ តុលា នៅទីក្រុង Sydney អូស្រ្តាលី បានប្រព្រឹត្តទៅ សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ចូលទីក្រុងហូជីមិញ (ភាគខាង ត្បូងវៀតណាម) ដោយមានការចូលរួមរបស់តំណាងពីក្រុមប្រឹក្សាអាជីវកម្មអូស្រ្តាលី- វៀតណាម បណ្ដាក្រុមហ៊ុន មជ្ឈដ្ឋានវិនិយោគិនអូស្រ្តាលីនិងវៀតណាមធ្វើអាជីវកម្ម លើវិស័យសេវាកម្មទេសចរណ៍សណ្ឋាគារនិងអចលនវត្ថុ។ គោលដៅនៃការរៀបចំ សន្និសីទនេះគឺសំដៅបង្កើនទំនាក់ទំនងរវាងទីក្រុង Sydney និងទីក្រុងហូជីមិញ ព្រមទាំង ឧទ្ទេសនាមបរិយាកាសវិនិយោគនិងអាជីវកម្មក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលខាងមុខរបស់ទីក្រុង
ហូជីមិញ។ នៅសន្និសីទលើកនេះ តំណាងនៃមន្ទីរផ្នែកទីក្រុងហូជីមិញ (វៀតណាម) បានឆ្លើយសំណួរនិងមតិរបស់មជ្ឈដ្ឋានសហគ្រិនអូស្រ្តាលី ក៏ដូជជា មជ្ឈដ្ឋាសហគ្រិនវៀតណាមនៅអូស្រ្តាលីអំពីបែបបទវិនិយោគគោលនយោបាយអាទិភាពនិងវិធានការជំរុញទេសចរណ៍ផងដែរ។ សន្និសីទដូចគ្នានឹងត្រូវបាន រៀបចំឡើងនៅទីក្រុង Melbourne រដ្ឋ Victoria និងប្រទេស New Zealand៕