សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍២០១២នៅខេត្ត Tra Vinh
(VOV) /  
|
សន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍២០១២នៅខេត្ត Tra Vinh |
VOV-គណៈកម្មាធិការប្រជាជនខេត្ត Tra Vinh នារសៀលថ្ងៃទី២៥វិច្ឆិកា
បានរៀបចំសន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ឆ្នាំ២០១២។
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ក្នុងក្របខ័ណ្ឌពិធីបុណ្យ
អកអំបុកឆ្នាំ២០១២។ ដំណាងជាង១២០នាក់ជាថ្នាក់ដឹកនាំខេត្ត Tra Vinh បណ្ដា
វិនិយោគិនអង្គភាពអាជីវកម្មមកពីខេត្តក្រុងចំនួន១២នៅដំបន់វាលទំនាបទន្លេ
Cuu Long ណាមប៉ូខាងកើតនិងទីក្រុងហូជីមិញបានចូលរួមសន្និសីទ។ ខេត្ត Tra
Vinh បានដោះស្រាយរាល់ការលំបាករបស់វិនិយោគិន ឧទ្ទេសនាមអំពី
យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តដល់ឆ្នាំ២០២០ និងទស្សន
វិស័យដល់ឆ្នាំ២០៣០។ បញ្ចប់សន្និសីទ មានលិខិតទទួលស្គាល់វិនិយោគចំនួន
៤ត្រូវបានប្រគល់ជូនវិនិយោគិនជាមួយចំនួនទុនវិនិយោគជិត៧២៥ពាន់លាន
ដុង៕
-VOV