សន្និសីទពន្លឿនវិនិយោគវៀតណាមឥណ្ឌា

សន្និសីទពន្លឿនវិនិយោគវៀតណាមឥណ្ឌា - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh
ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Huy Bình/Vietnam+)


(VOVworld)-នាថ្ងៃទី១២មេសា សន្និសីទពន្លឿនអំពាវនាវវិនិយោគរបស់ឥណ្ឌាចូល
វៀត ណាមមានឈ្មោះថា Invest Vietnam ២០១៦ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌា
។ ថ្លែងមតិ នៅក្នុងសន្និសិទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក
Ton Sinh Thanh បាន ឲ្យដឹងថា វៀតណាមវាយតម្លៃខ្ពស់ការដែលរដ្ឋាភិបាលឥណ្ឌា
បានបង្កើតមូលនីធិពិសេសមាន តម្លៃ ១០០លានដុល្លាអាមេរិក សម្រាប់ជួយឧបត្ថម្ភ
ក្រុមហ៊ុននានាក្នុងប្រទេសកសាងខ្សែ សង្វាក់ផលិតកម្មនិងផ្គត់ផ្គងនៅប្រទេសវៀត
ណាម​ កម្ពុជា ឡាវ និងម៉ីយ៉ាន់ម៉ា។ លោករូបនេះបានឲ្យដឹង ថា វៀតណាមនឹងបង្ក
លក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឥណ្ឌាដែលវិនិយោគចូល វៀតណាម។ នៅ
សន្និសីទនេះ​អគ្គនាយករងធនាគារ EXIMBANK របស់ឥណ្ឌា លោក Nirmit Ved បាន
ឲ្យដឹងថា វៀតណាមមានប្រៀបខ្លាំងសម្រាប់វិនិយោគ ដូចជាមានខឿនសេដ្ឋកិច្ច
អភិវឌ្ឍន៍ចាប់រហ័ស មានទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសកម្មក្នុង
ការបង្កើន ទំនាក់ទំនងជាមួយអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើន
ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ