សន្និសិទពិភពលោកស្តីពីប្រព័ន្ធស្បៀងអាហារលើកទី ៤
(VOVWORLD) - “សន្និសីទពិភពលោកស្តីពីប្រព័ន្ធស្បៀងអាហារលើកទី៤” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែមេសា ដោយមានការចូលរួមពីថ្នាក់ដឹកនាំវិស័យកសិកម្មជាច្រើនមកពីប្រទេស និងអង្គការអន្តរជាតិ។
សន្និសីទនេះនឹងពិភាក្សាអំពីដំណោះស្រាយ និងផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបាន ដោយផ្តោតលើបញ្ហាចំនួនបួនរួមមានៈ ទម្រង់ ស្ថាបត្យកម្មពិភពលោកនៃប្រព័ន្ធស្បៀងអាហារ; គោលនយោបាយ អភិបាលកិច្ចជាតិ និងមូលដ្ឋាន; គំរូនៃការប្រើប្រាស់ និងផលិតកម្ម និងការអនុវត្ត។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទលើកទី៤ វៀតណាមនឹងមានឱកាសចែករំលែកជាមួយបណ្តាប្រទេសផ្សេងៗ អង្គការ UN និងអង្គការអន្តរជាតិអំពីកិច្ចខិតខំប្រឹងប្រែង លទ្ធផល និងដំណើរការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់វៀតណាម។ សន្និសិទនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់ដំណើរការតាមដាននៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារ របស់អង្គការសហប្រជាជាតិ ជាមួយនឹងការពិនិត្យឡើងវិញ និងការវាយតម្លៃលើកដំបូងធ្វើឡើងនៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ៕