សន្និសីទពិសេសរដ្ឋមន្ត្រីការបទេសអាស៊ាន-អាមេរិក
(VOV)_ នាថ្ងៃទី៤ឧសភា សន្និសីទពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក បានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក)។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាម ក្នុងអាស៊ាន (SOM ASEAN) លោក Nguyen Quoc Dung បានអញ្ជើញចូលរួមសន្និសីទ។
សន្និសីទពិសេសរដ្ឋមន្ត្រីការបទេសអាស៊ាន-អាមេរិក |
(VOV)_ នាថ្ងៃទី៤ឧសភា សន្និសីទពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក បានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក)។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធានគណៈប្រតិភូវៀតណាម ក្នុងអាស៊ាន (SOM ASEAN) លោក Nguyen Quoc Dung បានអញ្ជើញចូលរួមសន្និសីទ។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានវាយតំលៃខ្ពស់លទ្ធផលដែលទទួលបាន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក នាពេលកន្លងទៅ និងចាត់ទុកថា៖ ត្រូវបន្តកិច្ចសន្យា និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-អាមេរិក គឺសមស្របជាមួយផលប្រយោជន៍របស់ភាគីទាំងពីរ និងតំបន់។ លោកក៏បានសង្កត់ធ្ងន់ថា៖អាមេរិកគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់ មានអត្ថន័យយុទ្ធសាស្ត្រផង និងជាកត្តាសកម្ម និងសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងតភ្ជាប់ក្នុងតំបន់។ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung ក៏បានលើកឡើងវិស័យអាទិភាពមួយចំនួន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក នាពេលខាងមុខ។ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត។លោកក៏បានអះអាងថានេះជាការយកចិត្តទុកដាក់រួមរបស់ប្រទេសនៅក្នុងនិងក្រៅតំបន់ ដែលក្នុងនោះមានអាមេរិកផងដែរ។
មុននោះ នាថ្ងៃទី៣ឧសភាក៏បានប្រព្រឹត្តទៅជំនួបសន្ទនាអាស៊ាន-អាមេរិក លើកទី៣០ផងដែរ៕