សន្និសីទពិសេសរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូននៃបណ្ដាប្រទេសអាស៊ាន-ចិន

សន្និសីទពិសេសរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូននៃបណ្ដាប្រទេសអាស៊ាន-ចិន - ảnh 1
សន្និសីទពិសេសរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូននៃបណ្ដាប្រទេសអាស៊ាន-ចិន
(Image: Vietnam+)

(VOVworld) – សន្និសីទពិសេសរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូននៃបណ្ដាប្រទេស
អាស៊ាន-ចិនស្តីពីការផ្សារភ្ជាប់បានរៀបចំឡើង នៅខាងក្រៅផ្សារណាត់ អាស៊ាន-ចិន
លើកទី ១០ (CAEXPO 10) នៅទីក្រុង Nanning (ចិន)។ បណ្ដារដ្ឋមន្ត្រីបានប្រមូលផ្តុំពិភាក្សា
អំពីរាល់បញ្ហាទាក់ទិនដល់ការផ្សារភ្ជាប់ផ្លាស់ប្តូរទស្សនៈនិងការផ្តើមគំនិតមានចរិត
លក្ខណៈស្ថាបនា ហើយចេញសេចក្តីថ្លែងការណ៍រួម។ បណ្ដារដ្ឋមន្ត្រីបានចាត់ទុកថា៖ សន្និសីទលើកនេះគឺជាឱកាសដើម្បីអាស៊ាននិងចិនបន្តកសាងនិងពង្រឹងបណ្ដាយន្តការ
សហប្រតិបត្តិការបច្ចុប្បន្នក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំបណ្ដារដ្ឋមន្ត្រីក្រសួងគមនា
គមន៍និងដឹកជញ្ជូន អាស៊ាន-ចិន (ATM+C) រវាងភាគីទាំង ២ ក្នុងកាលៈទេសៈ បណ្ដា
ប្រទេសអាស៊ាននិងចិនកំពុងខំប្រឹងប្រែងជំរុញការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាន
-ចិន (ACFTA) និងការចរចារអំពីកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់។

ដោយឈរលើមូលដ្ឋននេះ អាស៊ាននិងចិនបានឯកភាពនឹងជំរុញខ្លាំងយន្តការសន្ទនា
កំពូលទ្វេភាគី។ ក្នុងនោះ ATM+C ដើរតួនាទីដ៏សែនសំខាន់ក្នុងការអនុវត្តរាល់ការផ្តើម
គំនិតសហប្រតិបត្តិការលើវិស័យគមនាគមន៍ការប្រើប្រាស់ប្រភពទុនរបស់មូលនិធិ
ហេដ្ឋារចនាសម្ព័ន្ធអាស៊ានប្រកបដោយ ប្រសិទ្ធិភាព។ ក្រៅពីនោះ ATM+C នឹងផ្សារ
ភ្ជាប់យ៉ាងជិតស្និតក្នុងការអនុវត្តផែនការមេសហប្រតិ​បត្តិការរវាងភាគីទាំង ២ សំដៅ
ជួយឧបត្ថម្ភកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ