សន្និសីទមន្ត្រីជាន់ខ្ពស់ APEC 2017 ( SOM 1) បានបើកនៅទីក្រុង Nha Trang

សន្និសីទមន្ត្រីជាន់ខ្ពស់ APEC 2017 ( SOM 1) បានបើកនៅទីក្រុង Nha Trang - ảnh 1
សន្និសីទមន្ត្រីជាន់ខ្ពស់ APEC 2017 ( SOM 1) បានបើកនៅទីក្រុង Nha Trang

(VOV)_នាព្រឹកថ្ងៃទី២ មិនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគ​
កណ្ដាល​វៀតណាម បានប្រារព្វឡើងពិធីបើកសន្និសីទមន្ត្រីជានខ្ពស់ -វេទិកា​សេដ្ឋ​កិច្ច
​អាស៊ី-ប៉ាស៊ីហ្វីក (ហៅកាត់ថា SOM1)។​នេះជាព្រឹត្តិការណ៍សំខាន់ ចាប់​ផ្តើម​អោយ​ព្រឹត្តិ​​
ការណ៍ជាច្រើននៅឆ្នាំ APEC 2017 ដែលវៀតណាមជាប្រទេស​ម្ចាស់ផ្ទះ។ នេះក៏ជា​ព្រឹត្តិ
ការណ៍ចុងក្រោយ ក្នុងសន្និសីទ និងជំនួបសន្ទនាទាំង៦០ របស់អនុគណៈកម្មាធិការ
APEC និងក្រុមកិច្ចប្រជុំបច្ចេកទេស ដែលបានប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល១០ថ្ងៃ​កន្លង
​ទៅនៅទីក្រុង Nha Trang។ សន្និសីទនេះមានការ​ចូលរួម​របស់មន្ត្រីជាន់ខ្ពស់នៃខឿន​
សេដ្ឋកិច្ចចំនួន២១ របស់ APEC និងអ្នកប្រាជ្ញ ​អាជីវករនៅក្នុងនិងក្រៅ APEC។

          ក្នុងរយៈពេលពីរថ្ងៃប្រព្រឹត្តទៅ សន្និសីទSOM 1 បណ្ដាតំណាងប្រមូលផ្តុំ​ពិភាក្សា
​អំពី​ការអនុវត្តផែនការសកម្មភាពរួម សំដៅបើកទូលាយឱកាសធ្វើអាជីវ​កម្ម​ និង
វិនិយោគ​ លើក​កំពស់សមត្ថភាពដើម្បីប្រជាជននិងសហគ្រាសវៀត​ណាម​និយាយ
ដោយឡែក​ និងតំបន់​អាស៊ី-ប៉ាស៊ីហ្វីកនិយាយរួម ឆ្លៀតយក​ឱកាស​ពីដំណើការសកល
ភាវូបនីយកម្ម និងកំពុង​ផ្លាស់​ប្តូរថ្មីយ៉ាងខ្លាំង។ បណ្ដាតំណាងក៏បានពិភាក្សានិង
ឯកភាពអំពីប្រធានបទនិង​អាទិភាពមួយចំនួនក្នុងឆ្នាំ APEC ២០១៧ដែលវៀត
ណាមផ្តួចផ្តើមឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ