សន្និសីទមន្ត្រីជាន់ខ្ពស់អំពីការអភិវឌ្ឍន៍សុខាភិបាលលើកទី១០របស់អាស៊ាននឹងប្រព្រឹត្តទៅនាពាក់កណ្ដាលខែកញ្ញា

(VOVworld) - នាព្រឹកថ្ងៃទី៩ កញ្ញា ក្រសួងសុខាភិបាលវៀតណាមបានរៀបចំសន្និ
សីទកាសែតអំពីសន្និសីទមន្ត្រីជាន់ខ្ពស់អំពីការអភិវឌ្ឍន៍សុខាភិបាលលើកទី១០
របស់អាស៊ាន។តាមនោះ ក្រសួងសុខាភិបាលនិងសហការជាមួយខេត្ត Lam Dong
ភាគកណ្ដាលវៀតណាមរៀបចំសន្និសីទនេះនៅទីក្រុង Da Lat ចាប់ពីថ្ងៃទី១៤ដល់
ថ្ងៃទី១៧ កញ្ញាខាងមុខ។ខ្លឹមសារសំខាន់ៗស្ដីពីកម្មវិធីអភិវឌ្ឍន៍សុខាភិ បាលក្រោយ
ឆ្នាំ២០១៥របស់អាស៊ាននឹងត្រូវបានយកមកពិភាគ្សា។កម្មវិធីនេះរួមមានវិស័យអាទិ
ភាពចំនួន១៨ដែលត្រូវបានបែងចែកជាបញ្ហាស្នូលចំនួន៤ដូចជាការទប់ទល់នឹង
គ្រោះថ្នាក់និងគំរាមកំហែងដោយអាសន្នរោគ ការធានាសុវត្ថិភាព ស្បៀងអាហារ
ការលើកកំពស់គុណភាពប្រព័ន្ធសុខាភិបាលនិងថែទាំសុខភាព ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ