សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន
ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៤ និងទី ២៥ មិថុនា សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន
-ចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាម Pham Quang Vinh និងសមភាគីចិន Fu Ying បានធ្វើជាអធិបតីសន្និសីទ
នេះ។ បណ្ដាភាគីបានអះអាងឡើងវិញកិច្ចសន្យាអំពីការគោរពរនិងការអនុវត្តយ៉ាង
ពេញលេញ សេចក្តីថ្លែងការស្តីពីសិលធម៌នៃបញ្ហានៅសមុទ្រខាងកើតនិងរួមគ្នាឆ្ពោះ
ទៅការ កសាងក្រមសិលធម៌នៃបញ្ហានៅសមុទ្រខាងកើត (COC) ប្រកបដោយជោគ
ជ័យ។ លទ្ធផលនៃសន្និសីទលើកនេះ នឹងត្រូវបានរាយការណ៍នៅសន្និសីទរដ្ឋមន្ត្រី
ការបរទេស អាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនាខែកក្ដដាឆ្នាំ ២០១២។ ថ្លែងមតិក្នុង
សន្និសីទនេះ អនុរដ្ឋមន្ត្រីការបរទេស Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះ
ការគោរពនិង ការអនុវត្តយ៉ាងពេញលេញ DOC និងចាត់ទុកថា៖ នេះគឺជាការរួមវិភាគ
ទានជាក់ស្តែងឲ្យ សន្តិភាព ស្ថិរភាព និងសន្តិសុខនាវាចរណ៍ ក្នុងតំបន់ និយាយរួម និងនៅលើសមុទ្រ ខាងកើត និយាយដោយឡែក៕