សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាននិងកិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន

(VOVworld)-ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃ១៦មិនា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន
បានប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (ASEAN SOM) និងសន្និសីទ
ពិគ្រោះ យោបល់រួមអាស៊ាន (JCM)។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក
 Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាមបានអញ្ជើញដឹកនាំគណៈ
ប្រតិភូវៀតណាមចូលរួមក្នុងបណ្តាសន្និសីទ។

សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាននិងកិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន - ảnh 1
សន្និសិទថ្នាក់មន្ត្រីជាន់ខ្ពស់ប្រារព្ធនៅទីក្រុងម៉ានីលប្រទេសហ្វីលីពិន
 (រូបថតៈbaoquocte.vn )


        សន្និសីទលើកនេះ បានធ្វើការពិនិត្យឡើងវិញនិងបំពេញនូវកម្មវិធីសកម្មភាព
 របៀបវារៈនិងត្រៀមរៀបចំបញ្ជីឈ្មោះឯកសារសម្រាប់ដាក់ជូនសន្និសីទជាន់ខ្ពស់
អាស៊ានលើកទី៣០ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩មេសាឆ្នាំ២០១៧
នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ធ្វើការអនុម័ត។ តាមគំរោង ថ្នាក់ដឹកនាំនៃ
បណ្តាប្រទេសអាស៊ាននិងផ្លាស់ប្តូរមតិអំពីស្ថានភាពអន្តរជាតិនិងតំបន់ ល្បឿនក
សាងសហ គមន៍អាស៊ាន និងទិសដៅសហប្រតិបត្តិការក៏ដូចជាបញ្ហាសំខាន់ៗជា
ច្រើនទៀត។

        ក្នុងការផ្លាស់ប្តូរមតិអំពីបម្រែបម្រួលថ្មីក្នុងតំបន់ មន្ត្រីជាន់ខ្ពស់អាស៊ាននឹង
ពិភាក្សាអំពីដំណើរការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត
(COC)។ ក្នុងដំណើរការនេះ ប្រទេសពាក់ព័ន្ធទាំងអស់ត្រូវអះអាងថា គប្បីអនុវត្តឲ្យ
 បានគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់
ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងបន្តអនុវត្តល្អរាល់វិធានការកសាង
ទំនុកទុកចិត្តនិងរាំងស្កាត់ការកើតមានឡើងជម្លោះ។

        ទន្ទឹមជាមួយគ្នានោះ ក្នុងក្របខ័ណ្ឌនៃបណ្តាសន្និសីទនេះ មន្ត្រីជាន់ខ្ពស់ អាស៊ាន (SOM) និងមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន (SEOM) បានពិភាក្សាលើខ្លឹម​សារជាច្រើនដែលក្នុងនោះ មានយន្តការសកម្មភាពនិងលើកកំពស់ប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការរវាងសសរទ្រូងទាំងអស់ក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ