សន្និសីទមហាសមុទ្រឆ្នាំ​២០២២​ របស់អង្គការសហប្រជាជាតិ លើកកម្ពស់ការអភិរក្សមហាសមុទ្រ​

(VOVWORLD) - សន្និសីទមហាសមុទ្រលើកទី២របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Lisbon (ព័រទុយហ្គាល់) ដោយមានការចូលរួមពីប្រមុខរដ្ឋ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញមកពីប្រទេសចំនួន១៤០ បានបិទបញ្ចប់នៅថ្ងៃទី១ខែកក្កដា បន្ទាប់ពីរយៈពេលធ្វើការជិតមួយសប្តាហ៍។ 

ប្រទេសបារាំង និងកូស្តារីកាបានរួមគ្នាឈរឈ្មោះជាម្ចាស់ផ្ទះនៃសន្និសីទបន្ទាប់ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅនៅឆ្នាំ ២០២៥។

ទោះបីមិនមែនជាសន្និសីទផ្លូវការដើម្បីកំណត់គោលនយោបាយសកលក៏ដោយ ក៏ប៉ុន្តែការពិភាក្សានិងគំនិតផ្តួចផ្តើមរបស់ភាគីចូលរួមសន្និសីទនឹងជំរុញការកសាងរបៀបវារៈដ៏រឹងមាំស្តីពីមហាសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលចំនួនពីរនៅចុងឆ្នាំនេះ គឺសន្និសីទលើកទី២៧ នៃភាគីហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៧) នៅប្រទេសអេហ្ស៊ីបនាខែវិច្ឆិកានិងសន្និសីទលើកទី១៥នៃភាគីហត្ថលេខីអនុសញ្ញាស្តីពីជីវចម្រុះ (COP១៥) នៅប្រទេសកាណាដា នាខែធ្នូឆ្នាំ២០២២។ ចំណុចស្នូលនៃសេចក្តីព្រាងសន្ធិសញ្ញាCOP១៥ គឺសំដៅដាក់ចេញមាត្រាមួយស្តីពីការចំណាយ៣០%នៃផ្ទៃដីគោកនិងមហាសមុទ្រនៅលើភពផែនដី ធ្វើជាតំបន់អភិរក្ស។ បច្ចុប្បន្ននេះ មានផ្ទៃសមុទ្រប្រហែល៨% ប៉ុណ្ណោះ ដែលស្ថិតក្នុងតំបន់អភិរក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ