សន្និសីទរដ្ឋមន្ត្រី ASEM លើកទី១២
|
សន្និសីទរដ្ឋមន្ត្រី ASEM លើកទី១២ |
(VOV)_នាថ្ងៃទី៥វិច្ឆិកា នៅទីក្រុង Luxembourg បានប្រព្រឹត្តទៅសន្និសីទរដ្ឋ
មន្ត្រី វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដោយមានការចូល
រួមរបស់រដ្ឋមន្ត្រី ក្រសួងការបរទេសនៃប្រទេសអឺរ៉ុបចំនួន៣០ និងប្រទេសអាស៊ីចំ
នួន២១ រួមជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស
វៀត ណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញ
ចូលរួមសន្និសីទ។ សន្និសីទរដ្ឋមន្ត្រី ASEM លើកទី១២នេះ ជាឱកាសសំខាន់
ដើម្បីរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុប និងអាស៊ី អះអាងនូវកិច្ចសហប្រតិបត្តិការនិង
ការចរចាររវាងតំបន់ទាំងពីរ។ ដោយប្រធានបទ៖ រួមគ្នាសហប្រតិបត្តិការ ដើម្បី
អនាគតនិរន្តរភាព និងសុវត្ថិភាព សន្និសីទលើកនេះ មានសម័យប្រជុំពិភាក្សាចំ
នួន៣ ស្ដីអំពី៖ បំរ៉េបំរួលអាកាសធាតុ របៀបវារះ ២០៣០ ស្ដីអំពីការអភិវឌ្ឍ៍និរន្តរ
ភាព គ្រប់គ្រង និងកាត់បន្ថយគ្រោះធម្មជាតិ តភ្ជាប់និងអនាគត ASEM និងបណ្ដា
បញ្ហាអន្តរជាតិ តំបន់ដែលបានយកចិត្តទុកដាក់ដូចគ្នាដែលក្នុងនោះមានបញ្ហានៅ
សមុទ្រខាងកើតផង។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធាន
គណៈប្រតិភូវៀតណាម ថ្លែងមតិក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃទី៥ វិច្ឆិកា ស្ដីពីបញ្ហា
បំរ៉េបំរួលអាកាសធាតុ។ គណៈប្រតិភូវៀតណាមគ្រោងនឹងមានសកម្មភាពជាច្រើន
នៅខាងក្រៅសន្និសីទ ដូចជា៖ជំនួបប្រាស្រ័យទ្វេភាគី ជាមួយគណៈប្រតិភូប៉ូឡូញ
ឥណ្ឌា និងហ្វាំងឡង់៕