សន្និសីទរដ្ឋមន្ត្រី TPP ទទួលបានការបោះជំហានសំខាន់

សន្និសីទរដ្ឋមន្ត្រី TPP ទទួលបានការបោះជំហានសំខាន់ - ảnh 1
សន្និសីទរដ្ឋមន្ត្រី TPP ទទួលបានការបោះជំហានសំខាន់
(Image: VOV)


(VOVworld) – សន្និសីទរដ្ឋមន្ត្រីនៃប្រទេសចំនួន ១២ ចូលរួមកិច្ចព្រមព្រៀងដៃគូ​
អន្តរប៉ាស៊ីហ្វិក (TPP) ដែលបានប្រព្រឹត្តទៅនៅសឹង្ហបុរីទទួលបានការបោះជំហាន សំខាន់ក្រោយពីរយៈពេល ៤ ថ្ងៃធ្វើការ។ នៅសន្និសីទកាសែត នារសៀលថ្ងៃទី
២៥ កុម្ភៈ តាងនាមរដ្ឋមន្ត្រីនៃប្រទេសចំនួន ១២ ចូលរួម TPP រដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មនូវ៉ែលហ្សេឡង លោក Tim Groser បានប្រកាសថា៖ សម័យប្រជុំ
លើកនេះទទួលបានការបោះជំហានថ្មីជាច្រើនដែលឆ្ពោះទៅកិច្ចព្រមព្រៀង
ចុងក្រោយ។ ភាគីនានាបានឯកភាពអំពីគោលដៅដែលបានកំណត់ក្នុងការ
ចរចារមុនៗនេះ ព្រមទាំង នាំចេញវិធានការដោះស្រាយការខ្វែងគំនិតមួយ
ចំនួន សំដៅទទួលបានលទ្ធផល លើគ្រប់វិស័យនិងសមភាព។ តាមរដ្ឋមន្ត្រី
Groser ថា៖ តាមរយៈបណ្ដាកិច្ចប្រជុំ ទ្វេភាគី ភាគីនានា ទទួលបានការរីកចំរើន
អំពីការជ្រៀតចូលទីផ្សារដែលជាបញ្ហា សំខាន់នៅសេសសល់ហើយបន្តខំ
ប្រឹងប្រែងសុក្រិដកញ្ចប់ព្រមព្រៀងចំពោះរាល់ បញ្ហាទាក់ទិនពោលខាងលើ។

ស្តីពីកិច្ចប្រជុំទ្វេភាគីរវាងអាមេរិកនិងវៀតណាម តំណាងពាណិជ្ជកម្មអាមេរិក
លោក Michael Froman បានឲ្យដឹងថា៖ ជំនួបជាមួយគណៈប្រតិភូវៀតណាមដឹក នាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានប្រព្រឹត្តទៅល្អប្រសើ។ ភាគីទាំង ២ បានពិភាក្សារាល់បញ្ហាដែលនៅសេស
សល់ក្នុងការចរចាររួម TPP ក៏ដូចជា ក្នុងការចរចារទ្វេភាគី ជាពិសេសគឺការ
ជ្រៀតចូល ទីផ្សារ ប្រជាពលករ បរិស្ថាន បញ្ហារក្សាសិទ្ធិនិងសេវ៉ាកម្មវិនិយោគ។
ភាគីទាំង ២ បាន ផ្លាស់ប្តូរដ៏ស្មោះត្រង់អំពីបញ្ហាទាំងអស់សំដៅជំរុញទំនាក់ទំនង
សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

សេចក្តីប្រកាសសារព័ត៌មាននៃសន្និសីទរដ្ឋមន្ត្រី TPP បានលើកច្បាស់ថា៖ ភាគី
នានាបានសន្យាសម្រេចកិច្ចព្រមព្រៀងមួយយ៉ាងឆាប់ៗ ដែលឆ្លើយតបនឹង
បណ្ដា​គោលដៅត្រូវបានកំណត់នៅសន្និសីទរដ្ឋមន្ត្រី TPP នៅទីក្រុង Honolulu រដ្ឋ
Hawaii អាមេរិក នាឆ្នាំ ២០១៣។ ពេលវេលានិងទីកន្លែងសំរាប់វង់ចរចារ TPP ជាបន្តនឹងត្រូវបានសម្រេចនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ