សន្និសីទរដ្ឋមន្ត្រី WTO លើកទី ១១ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន
(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី ១១ បានបិទ បញ្ចប់នាថ្ងៃទី ១៣ ធ្នូ នៅរដ្ឋធានី Buenos Aires អាហ្សង់ទីន។
សន្និសីទរដ្ឋមន្ត្រី WTO លើកទី ១១ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន |
(VOVworld) – សន្និសីទរដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី ១១ បានបិទ បញ្ចប់នាថ្ងៃទី ១៣ ធ្នូ នៅរដ្ឋធានី Buenos Aires អាហ្សង់ទីន។ ក្រោយរយៈពេល ៤ ថ្ងៃធ្វើ ការសន្និសីទមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយដោយសារគ្មានការបោះជំហានក្នុងការចរចារវាងប្រទេសជាសមាជិកចំនួន ១៦៤ នៃអង្គការនេះឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីសម័យបិទបញ្ចប់ អគ្គលេខាធិការ WTO លោក Roberto Azevedo បានបង្ហាញនូវក្តីអស់សង្ឃឹមអំពីលទ្ធផលនៃសន្និសីទ ព្រមទាំង រិះគន់គោលជំហររឹងមាំដែលប្រដេញតាមនិន្នាការគាំពារពាណិជ្ជកម្មរបស់អាមេរិក។ ប៉ុន្តែ លោកអះអាងថា៖ បានមានការបោះជំហានមួយចំនួនក្នុងដំណើរសន្ទនាហើយការងារនឹងត្រូវបានអនុវត្តតទៅទៀត។ អ្នកប្រមុខ WTO ក៏បានសង្កត់ធ្ងន់ទៅលើប្រការសំខាន់បំផុតគឺការដែល ប្រទេសនានានៅអះអាងនូវកិច្ចសន្យាបន្តជួបចរចាក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Tran Quoc Khanh បានចូលរួមសន្នសីទលើកនេះ។ លោក Tran Quoc Khanh បានឲ្យដឹងថា៖ វៀតណាមត្រៀមខ្លួនជាស្រេចខំប្រឹងប្រែងជាមួយបណ្ដាប្រទេសសមាជិកផ្សេងៗទៀតដើម្បីដោះស្រាយបញ្ហារបស់ WTO៕