សន្និសីទរដ្ឋមន្ត្រីTPPនឹងបន្តកិច្ចប្រជុំនាខែមករាឆ្នាំ២០១៤

 សន្និសីទរដ្ឋមន្ត្រីTPPនឹងបន្តកិច្ចប្រជុំនាខែមករាឆ្នាំ២០១៤ - ảnh 1
ការ​ចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅ​សិង្ហបុរី ​(TTXVN)

  (VOV)_នាថ្ងៃទី ១០ ធ្នូ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមការ​ចរចារ ស្ដីពី កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅ​សិង្ហបុរី ​ក្រោយរយះ ពេល៤ថ្ងៃធ្វើការ ដែលមិនទទួលបានការព្រម​ព្រៀង​យ៉ាងពេញលេញណាមួយឡើយ។ នៅក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃសន្និ​សីទ ដំណាងពាណិជ្ជកម្មអាមេរិក 
Michael Froman បានអោយដឹងថា៖ ​បណ្ដាគណះប្រតិភូបានស្រុះចិត្តគំនិត ក្នុងបញ្ហា ជាច្រើន ក៏ដូចជាកំណត់បានបណ្ដាបញ្ហាធំៗ នៅសេសសល់ ដែលភាគីនានាត្រូវ
ពិភាក្សាដែរ។ ដំណាងនៃ​ប្រទេសបានសម្រេចចិត្តនឹងបន្តដំណើរការប្រជុំនា ខែមករា  ឆ្នាំ២០១៤ ស្ដីពី​បណ្ដាបញ្ហានៅសេសសល់ ដូចជា៖​កម្មសិទ្ធិបញ្ញា និង​កំណែ​ទម្រង់​ក្នុងអង្គភាពអាជីវកម្មរដ្ឋ។​ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីវិស័យសម្បាញ​កាត់
ដេរ​ ជាបញ្ហាមួយក្នុងចំណោមបញ្ហាធំៗ របស់បណ្ដាប្រទេសចូលរួម​ការចរចារ  ដែលក្នុងនោះមានវៀតណាម។ ​លោក Michael Frogman ​បាន​អោយដឹងថា៖​អាមេរិក
បានមាន ការពិភាក្សាសកម្មជាមួយ​វៀតណាមនិងដៃគូ TPP ផ្សេងៗ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ