សន្និសីទរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២២

(VOV) - តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម Manh Hiep  ប្រចាំនៅកម្ពុជា
ឲ្យដឹងថា៖ សន្និសីទរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២២ ក្រោមប្រធានបទ “លើក
កំពស់ការការពារសង្គមនិងអភិវឌ្ឍន៍លទ្ធកម្ម” បានបើក នាព្រឹកថ្ងៃទី ១០ ឧសភា នៅរាជធានីភ្នំពេញ កម្ពុជា។ ថ្លែងមតិក្នុងពិធីបើកសន្និសីទនេះ នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ សន្និសីទលើកនេះ នឹងជាក់ស្តេងបនីយ
កម្មជំហានសន្យាមួយរបស់បណ្ដាថ្នាក់ដឹកនាំអាស៊ាន អំពីការជំរុញ ដំណើរសមាហរ
ណកម្មយ៉ាងខ្លាំង ឆ្ពោះទៅសហគមន៍អាស៊ានមួយ ក្នុងនោះ ប្រជាជនដើទួនាទីស្នូល
បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យពលកម្ម។ តាមនោះ បណ្ដាប្រទេស
ជាសមាជិកអាស៊ាន ចែករំលែកមេរៀនល្អ ក្នុងការអភិវឌ្ឍន៍ លទ្ធកម្ម តាមរយៈ កិច្ចសហប្រតិបត្តិការតំបន់។ នៅសន្និសីទ បណ្ដាតំណាងបាន ពិភាក្សារនិងរួមសន្យា
ថា៖ អទិភាព របស់ប្រទេសនិមួយៗ ក្នុងកម្មវិធីសកម្មភាពជាតិដល់ឆ្នាំ ២០១៥ គឺ ៖ ព្រមៗគ្នាស្តង់ដាលទ្ធកម្មវិជ្ជាជីវៈ ឈានទៅទទួលស្គាល់សមត្ថភាពលទ្ធកម្មវិជាជីវៈ នៃពលករនៅប្រទេស អាស៊ាននានា និងការពារសិទ្ធិរបស់ពលករ៕

សន្និសីទរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២២ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២២ ក្រោមប្រធានបទ “លើកកំពស់ការការពារសង្គមនិងអភិវឌ្ឍន៍លទ្ធកម្ម” បានបើក
(VOVonline)

ប្រតិកម្មទៅវិញ

ផ្សេងៗ