សន្និសីទរដ្ឋមន្ត្រីការទូត ASEM លើកទី១៣បានបើកនៅប្រទេសមីយ៉ាន់ម៉ា

(VOVWORLD) -សន្និសីទរដ្ឋមន្ត្រីការទូត វេទិកាសហប្រតិបត្តិការអាស៊ី អឺរ៉ុបលើកទី១៣ (ASEM 13) បានបើកយ៉ាងមហោឡារិកនាព្រឹកថ្ងៃទី២០វិច្ឆិកានៅរដ្ឋធានី Nay Pyi Taw ប្រ ទេសមីយ៉ានម៉ា។ មករាឆ្នាំ២០១៨៕

 

 

 

សន្និសីទរដ្ឋមន្ត្រីការទូត ASEM លើកទី១៣បានបើកនៅប្រទេសមីយ៉ាន់ម៉ា - ảnh 1សន្និសីទរដ្ឋមន្ត្រីការទូត ASEM លើកទី១៣បានបើកនៅប្រទេសមីយ៉ាន់ម៉ា 

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។ ដោយប្រ ធានបទ “បង្កើនទំនាក់ទំនងដៃគូដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និរន្តរភាព” នោះ ក្នុង រយៈពេល២ថ្ងៃធ្វើការ សន្និសីទ បានបើកសម័យពិភាក្សាចំនួន៣ដោយផ្តោត សំខាន់លើវិធានការជម្រុញកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យដែលមានការ យកចិត្តទុកដាក់ដូចគ្នា បង្កើនទំនាក់ទំនងដៃគូក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ និរន្តរភាព និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុជាដើម។

        នៅក្នុងសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ជាប្រធានមួយរូបក្នុងចំណោមប្រធានគណៈ ប្រតិភូទាំង៤រូបដែលទទួល បានការអញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំទី១នៃសន្និសីទ ស្តីពីការ “តភ្ជាប់ សន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព”ទៀតផង។

        យោងតាមផែនការ បញ្ចប់សន្និសីទ រដ្ឋមន្ត្រីទាំងអស់នឹងអនុម័តលើ “សេចក្តី ថ្លែងការប្រធានសន្និសីទរដ្ឋមន្ត្រីការទូត ASEM លើកទី១៣” ព្រមទាំងអនុម័តលើ គំនិតថ្មីមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ