សន្និសីទរដ្ឋមន្ត្រីការបរទេសត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងសន្និសីទទាក់ទិននានា

(VOVWORLD) - នាថ្ងៃទី ១២ វិច្ឆិកា នៅរដ្ឋធានីម៉ានីល ហ្វីលីពីន រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានបានដំណើរកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី ១៦ និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី២០។ 
សន្និសីទរដ្ឋមន្ត្រីការបរទេសត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងសន្និសីទទាក់ទិននានា - ảnh 1 សន្និសីទរដ្ឋមន្ត្រីការបរទេសត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងសន្និសីទទាក់ទិននានា

  (VOVworld) –  នាថ្ងៃទី ១២ វិច្ឆិកា នៅរដ្ឋធានីម៉ានីល ហ្វីលីពីន រដ្ឋមន្ត្រីការបរទេសបណ្ដា ប្រទេសអាស៊ានបានដំណើរកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី ១៦ និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី២០។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីកាបរទេស លោក Nguyen Quoc Dung បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងមានជាប្រធានអាស៊ានឆ្នាំ ២០១៧ ហើយសម្តែងជំនឿជាក់ទៅលើជោគជ័យនៃបណ្ដាសន្និសីទលើកនេះ។ លោក  Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ អាស៊ានគប្បីចាត់ទុកគុណភាពនិងប្រសិទ្ធភាពជាអាទិភាពជួរមុខអនុវត្តវិធានការបំរើតម្រូវការរបស់ប្រជាជនប្រកបដោយជាក់ស្តែងរួមជាមួយការបង្កលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍន៍សហគ្រាសអាស៊ាននិងជំរុញកំណើនិរន្តរភាព។ នាយប់ថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុង ម៉ានីល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយបណ្ដាថ្នាក់ដឹកនាំ អាស៊ាននិងដៃគូនានាបានអញ្ជើញចូលរួមហ្គាឡាពិសេសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំបង្កើតអាស៊ាន។ នាថ្ងៃទី ១៣ វិច្ឆិកា សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងបណ្ដាសន្និ សីទពាន់ព័ន្ធនានានឹងបើកជាផ្លូវការនៅរដ្ឋធានីម៉ានីលហ្វីលីពីន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ