សន្និសីទរដ្ឋមន្ត្រីការបរទេសស្តីពី ស.ប.ប.ក. បើកជាផ្លូវការនៅទីក្រុង Vancouver កាណាដា
(VOVWORLD) - នាថ្ងៃទី ១៦ មករា តាមម៉ោងតំបន់ប៉ែកខាងលិចកាណាដា សន្និសីទរដ្ឋមន្ត្រីការបរទេសស្តីអំពីសន្តិសុខនិងស្ថិរភាពលើឧបទ្វីបកូរ៉េបានបើកជាផ្លូវការនៅទីក្រុង Vancouver របស់កាណាដា។
សន្និសីទរដ្ឋមន្ត្រីការបរទេសស្តីពី ស.ប.ប.ក. បើកជាផ្លូវការនៅទីក្រុង Vancouver កាណាដា |
(VOVworld) – នាថ្ងៃទី ១៦ មករា តាមម៉ោងតំបន់ប៉ែកខាងលិចកាណាដា សន្និសីទរដ្ឋមន្ត្រីការបរទេសស្តីអំពីសន្តិសុខនិងស្ថិរភាពលើឧបទ្វីបកូរ៉េបានបើក ជាផ្លូវការនៅទីក្រុង Vancouver របស់កាណាដា។ អាមេរិកនិងកាណាដាបានធ្វើជាអធិបតីភាពសន្និសីទលើកនេះដោយមានការចូលរួមរបស់តំណាងការទូតនានាមកពីប្រទេសចំនួន ២០ លើពិភពលោក ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសចំនួន ១១ រូប។ ភាគីចូលរួមនានាអះអាងនូវភាពចាំបាច់នៃការបន្តដាក់សម្ពាធន៍និងបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក. ដើម្បីទាមទាឲ្យប្រទេសនេះលុបចោល កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ថ្លែងមតិនៅពិធីបើកសន្និសីទ រដ្ឋមន្ត្រីការបរ ទេសប្រទេសម្ចាស់ផ្ទះ លោកស្រី Chrystia Freeland បានចាត់ទុកថា៖ បណ្ដា ប្រទេសចូលរួមសន្និសីទលើកនេះគប្បីខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃបទ ដាក់ទណ្ឌកម្មបច្ចុប្បន្នចំពោះ ស.ប.ប.ក.។ ខណៈពេលនោះ រដ្ឋមន្ត្រីការបរទេស អាមេរិកបានសង្កត់ធ្ងន់ថា៖ ប្រទេសនានាគប្បីបង្កើននូវតំលៃមួយដែល ស.ប.ប.ក. ត្រូវសងសំរាប់ទង្វើរបស់ខ្លួនដល់ពេលណាដែល រដ្ឋអំណាចព្យុងយ៉ាងត្រូវទទួល ព្រមចរចាដើម្បីដំណើរការពិភាក្សាគួរឲ្យទុកចិត្ត។ រីឯខ្លួនវិញ រដ្ឋមមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានសម្តែងក្តីសង្ឃឹមថា៖ការធ្វើអន្តរគមន៍ចូលក្នុងបញ្ហាកូរ៉េខាងជើងនឹងត្រូវបានបន្តបន្ទាប់ពីមហោស្រពកីឡារដូវរងារ Pyeongchang ២០១៨ នាខែកុម្ភៈខាងមុខ៕