សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧(AMM 47) និងសន្និសីទទាក់ទិននានាបានបិទបញ្ចប់

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧(AMM 47) និងសន្និសីទទាក់ទិននានាបានបិទបញ្ចប់ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧(AMM 47) និងសន្និសីទទាក់ទិននានាបានបិទបញ្ចប់ (VOV)

        Vovworld-សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧(AMM 47)
និង​សន្និសីទទាក់ទិននានាបានបិទបញ្ចប់នាយប់ថ្ងៃទី១០សីហា ក្រោយរយៈពេល​
៥​ថ្ងៃ​​ធ្វើការ​សកម្មនិងប្រសិទ្ធភាព។ សន្និសីទបានចេញសេចក្តីថ្លែងការណ៍រួម
អះអាង​ថា អាស៊ានបន្តរក្សាពង្រឹងសាមគ្គីភាពនិងឯកភាពគោលជំហរអំពីបញ្ហា​
ក្នុង​ប្លុកទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានក៏ដូចជាបញ្ហាអន្តរជាតិនិង​ដំបន់។ ចំណុចជោគជ័យដែលលេចធ្លោមួយនៅសន្និសីទលើកនេះគឺសាមគ្គីភាព​របស់​អាស៊ានក្នុងបណ្ដាបញ្ហាសំខាន់ៗក្នុងដំបន់។ អាស៊ានបានម្ចាស់ការផ្លាស់ប្តូរ​បណ្ដាបញ្ហាទាក់ទិនដល់សន្តិភាពសន្តិសុខក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានឲ្យដឹងថា៖

        “អំពីបញ្ហាសមុទ្រខាងកើត បណ្ដារដ្ឋមន្ត្រីបន្តសម្ដែងការព្រួយបារម្ភអំពី​បំរ៉ែ​បំរួលនាពេលថ្មីៗនេះដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើតនិងអះអាងឡើង
វិញនូវសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពក៏ដូចជាសន្តិសុខ​នាវាចរណ៍និង
សេរីភាពពាណិជ្ជកម្មនៅសមុទ្រខាងកើត។ បណ្ដារដ្ឋមន្ត្រីក៏​អះអាង​កិច្ចសន្យាចំពោះ
គោលជំហរគោលការណ៍៦ខរបស់អាស៊ានក៏ដូចជាត្រូវ​អនុវត្តម៉ឹងម៉ាត់សេចក្តីថ្លែង
ការណ៍រួមអាស៊ានជាមួយចិនក្នុងឱកាសរំលឹកខួបលើកទី១០នៃ DOC សំណូមពរ
ភាគីទាក់ទិននានាត្រូវអត់ធ្មត់និងដោះស្រាយ​ជំលោះ​ដោយសន្តិវិធីលើមូលដ្ឋាន
គោរពច្បាប់អន្តរជាតិក៏ដូចជាអនុសញ្ញារបស់​អង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២។”

          ក៏ក្នុងថ្ងៃទី១០សីហា បណ្តារដ្ឋមន្រ្តីការបរទេសនិងតំណាងប្រទេសនានា ដែលបានចូលរួមវរទិការតំបន់អាស៊ានលើកទី២១ (ARF 21) បានចេញសេចក្តីថ្លែង
ការណ៍ ស្តីអំពីរាល់លទ្ធផលរបស់សន្និសីទ។ សេចក្តីថ្លែងការណ៍នេះ បាន អះអាង
ជាថ្មីម្តងទៀត នូវសារៈសំខាន់របស់ ARF ដូចជាវេទិការនយោបាយ និង សន្តិសុខ
ស្នូល សំដៅជម្រុញសន្តិភាព ស្ថេរភាព និងភាពសម្បូរុងរឿងក្នុងតំបន់​តាមរយៈ
ការសន្ទនានិងកិច្ចសហប្រតិបត្តិការ។ សេចក្តីថ្លែងការណ៍នេះ ក៏បានលើក ត្រដែត
រាល់បញ្ហាតំបន់និងអន្តរជាតិដែលបានពិភាក្សាក្នុងវេទិកា ដូចជាស្ថានភាព ឧបទ្វីប
កូរ៉េ បញ្ហាអ៊ុយក្រែន មជ្ឈឹមបូព៌ា និងបណ្តាបញ្ហាសាកល្បងសន្តិសុខក្រៅ ប្រពៃ
ណីផ្សេងៗផងដែរ។

        ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត បណ្តារដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវ ប្រតិបត្តិដោយពេញលេញប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចូលពិគ្រោះយោបល់ យ៉ាងសកម្មអំពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត​(COC)។ សេចក្តីថ្លែងការ
ណ៍ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ដំណោះស្រាយសន្តិភាព សម្រាប់
ជំលោះ នានាដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពី
ច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។ សេចក្តីថ្លែងការណ៍ ARF បានអំពាវនាវ
ភាគីទាក់ទិននានា អត់ធ្មត់ ជៀសវាងសកម្មភាពធ្វើឲ្យស្ថាភាពស្មុគ្រស្មាញឡើង៕

     

ប្រតិកម្មទៅវិញ

ផ្សេងៗ