សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩បានបើកជាផ្លូវការនៅឡាវ
(VOVworld)-នាព្រឹកថ្ងៃទី២៤កក្កដា សន្និសីទរដ្ឋមន្ត្រីការបរទេសនៃ សមាគមបណ្តាប្រ
ជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៩ (AMM -៤៩)បានបើកជាផ្លូវការនៅ រដ្ឋធានី
វៀងច័ន្ទប្រទេសឡាវ ក្រោមអធិបតីភាពរបស់ឡាវ ជាប្រទេសកំពុងកាន់ ដំណែងជាប្រ
ធានអាស៊ានប្តូរវេណក្នុងឆ្នាំ២០១៦។ អញ្ជើញចូលរួមសន្និសីទមាន វត្តមានរដ្ឋមន្ត្រីការ
បរទេសប្រទេសអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh ។
គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រីនិងជា
រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh។
|
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ថ្លែងសន្ទរកថានៅក្នុងពិធីបើក AMM-៤៩ |
ក្នុងសន្ទរកថាបើកសន្និសីទ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បាន
សង្កត់ធ្ងន់ថា AMM-៤៩ និងសន្និសីទទាក់ទិននានានប្រព្រឹត្តទៅ ខណៈដែលអាស៊ាន
កំពុងប្រមូលផ្តុំរាល់ប្រភពកម្លាំងសំដៅអនុវត្តទស្សនវិស័យ ២០២៥ និងបង្កើនកិច្ច
សហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។
លើសពីនេះទៅទៀត ស្ថានភាពក្នុងតំបន់និងលើ ពិភពលោកបន្តមានការប្រែប្រួល
យ៉ាងស្មុគ្រស្មាញពោរពេញទៅដោយឱកាស និងការសាកល្បងផង។ដូច្នេះ នាយករដ្ឋ
មន្ត្រីឡាវបានសំណូមពរឲ្យរដ្ឋមន្ត្រីការ បរទេសអាស៊ានទាំងអស់និងបណ្តាប្រទេស
សន្ទនា នឹងមានការផ្លាស់ប្តូរមតិយោ បល់ទៅវិញទៅមកសំដៅត្រៀមរៀបចំឲ្យសន្និសីទ
កំពូលអាស៊ានលើកទី២៨, ២៩ និងសន្និសីទទាក់ទិននានាដែលនឹងប្រព្រឹត្តទៅនាខែកញ្ញា
ខាងមុខនៅក្រុងវៀង ច័ន្ទ ក៏ដូចជារួមចំណែករក្សានិងជម្រុញសន្តិភាព ស្ថិរភាព និង
ភាពសម្បូររុងរឿង ក្នុងតំពន់និងលើពិភពលោក។
បន្ទាប់ពីពិធីបើក រដ្ឋមន្ត្រីការបរទេសអាស៊ានបានដំណើរការ សម័យប្រជុំ ពេញ
អង្គនិងសម័យប្រជុំចង្អៀត។ ក្រៅពីនោះ សន្និសីទក៏បានពិនិត្យ សំណើរចូលរួមអាស៊ានរបស់ Timor-Leste និងសំណើររបស់ប្រទេស ជាដៃគូមួយចំនួនទៀតផង៕