សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១បានប្រារព្ធជាផ្លូវការនៅប្រទេសសិង្ហបុរី

(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ (AMM-51)បានប្រារព្ធជាផ្លូវការនៅប្រទេសសិង្ហបុរី។ សន្និសីទនេះមានការចូលរួមរបស់រដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំង១០។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ប្រធាន AMM-51 លោក Vivian Balakrishnan អញ្ជើញជាអធិបតីនៃសន្និសីទ។
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១បានប្រារព្ធជាផ្លូវការនៅប្រទេសសិង្ហបុរី - ảnh 1 នាយករដ្ឋមន្ត្រីសិង្ហុបុរី លោក Lee Hsien Loong អញ្ជើញថ្លែងមតិក្នុងពិធីបើក AMM-51 

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបើក។ គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Minh Minh។ អញ្ជើញថ្លែងមតិអំណរសាទរពីធីបើកសន្និសីទ AMM-51 នេះ  នាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកកម្ពស់នូវតម្លៃរបស់អាស៊ាន និងចាត់ទុក តម្លៃធំបំផុតរបស់អាស៊ានបច្ចុប្បន្នគឺបង្កើតឡើងសាមគ្គីភាពនិងការឯកភាពខ្ពស់លើបញ្ហាសំខាន់ៗរបស់អាស៊ាន។ តម្លៃទាំងអស់នេះ នឹងជួយអាស៊ានអនុវត្តន៍ប្រកបដោយជោគជ័យ រាល់គោលដៅមានចរិតលក្ខណៈយូរអង្វែង ដែលចំពោះមុខគឺដល់ឆ្នាំ២០២៥។ លោករូបនេះក៏បានអំពាវនាវឲ្យប្រទេសអាស៊ានទាំងអស់និងភាគីសន្ទនា ផ្តល់អាទិភាពកសាងតំបន់អាស៊ានមួយ សន្តិភាព ស្ថិរភាពនិងវិបុលភាព រួមមចំណែកទៅក្នុងការអភិវឌ្ឍរបស់សកលោកទាំងមូល។

បន្ទាប់ពីពិធីបើក រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ បានបើកសម័យប្រជុំសម្ងាត់ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់និងសកលលោក។ រដ្ឋមន្ត្រីទាំងអស់ ក៏បានពិភាក្សាអំពីតួនាទីម្ចាស់ការរបស់អាស៊ាន ក្នុងការធានាបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព ពង្រីកថែមទៀតនូវឧបករណ៍ វេទិការនយោបាយ សន្តិសុខក្នុងតំបន់ដូចជា ARF, EAS,ADMM+ ពិភាក្សាអំពីការបើកទូលាយសមាជិកចូលរួមក្នុងសន្ធិសញ្ញាជិតស្និទ្ធិនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ធានាអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានដល់កសាងក្រមប្រតិបត្តិសម្រាប់ភាគីពាក់ព័ន្ធនៅសមុទ្រខាងកើត (COC) និងសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ