សន្និសីទរដ្ឋមន្ត្រីក្រសួងកីឡាអាស៊ាន (AMMS) លើកទី ២
|
សន្និសីទរដ្ឋមន្ត្រីក្រសួងកីឡាអាស៊ាន (AMMS) លើកទី ២ ដែលបានបើកនាព្រឹកថ្ងៃទី ៥ ធ្នូ នៅ ទីក្រុង វៀនច័ន្ធ ឡាវ។ (Image: VOV) |
(VOVworld) – គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិង
ទេសចរណ៍ លោក Le Khanh Hai ចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកីឡាអាស៊ាន
(AMMS) លើកទី ២ ដែលបានបើកនាព្រឹកថ្ងៃទី ៥ ធ្នូ នៅ ទីក្រុង វៀនច័ន្ធ ឡាវ។ ថ្លែង
មតិក្នុងពិធីបើក នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong បានឲ្យដឹងថា៖ រដ្ឋាភិបាលឡាវលើកទឹកចិត្តនិងគាំទ្រ បណ្ដាសកម្មភាពកីឡា ព្រមទាំង អនុវត្តផែនការ
យុទ្ធសាស្ត្រចំពោះកីឡា ក្នុងនោះ ប្រមូលផ្តុំទៅលើការលើកកំពស់សុខភាពនិងស្មារតី
សំរាប់ប្រជាជនឡាវ។ ក្រៅពីនោះ ឡាវនឹងចូលរួមយ៉ាងសកម្មបណ្ដាសកម្មភាពកីឡា
ក្នុងតំបន់សំដៅបង្កើន ចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជាមួយមិត្តភ័ក្ត
អន្តរជាតិ។ នាយក រដ្ឋមន្ត្រីឡាវបានសង្កត់ធ្ងន់ថា៖ AMMS មានអត្ថន័យដ៏សែនសំខាន់
ចំពោះការ អភិវឌ្ឍន៍ប្រភពធនធានមនុស្សលើវិស័យកីឡានៃបណ្ដាប្រទេសអាស៊ាន។
លោក ក៏បានអំពាវនាវឲ្យមានការចូលរួមនិងការរួមវិភាគទានរបស់បណ្ដាតំណាងសំដៅ សម្រេចប្រធានបទ “កីឡាដើម្បីកិច្ចសហប្រតិបត្តិការមិត្តភាពសន្តិភាពនិងការអភិវឌ្ឍន៍”៕