សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ

(VOVworld)- សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃបណ្ដាប្រទេស អាស៊ី-អាហ្វ្រិក​បានបើកជា
ផ្លូវការនាថ្ងៃទី ១៩ មេសា នៅរដ្ឋធានី Jakarta នៃឥណ្ឌូណេស៊ី។ ថ្លែងមតិក្នុងពិធីនេះ
 រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានសង្កត់ធ្ងន់
ទៅលើសារសំខាន់នៃប្រជាធិបតេយ្យ សមភាព ​និង​សិទ្ធិមនុស្ស នៅទ្វីបអាស៊ី  
អាហ្វ្រីក និងលើទូទាំងពិភពលោក។ លោកស្រី ​Retno Marsudi ចាត់ទុកថា​ ទ្វីប
អាស៊ីនិងទ្វីបអាហ្វ្រិកត្រូវ​បង្កើនកិច្ច​សហប្រតិ​បត្តិ​ការត្រីភាគី ​រវាង​បណ្ដាប្រទេស
មិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍​ រួមគ្នាដោះស្រាយរាល់ការលំបាកសាកល្បង
 ក្នុងសម័យកាលថ្មី បង្កើនជំនួបប្រាស្រ័យខាងវប្បធម៌ និងប្រជាជន។​

សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ - ảnh 1
សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ


        សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃបណ្ដាប្រទេស អាស៊ី-អាហ្វ្រិកនឹងប្រមូលផ្តុំ​សម្រេច
រាល់ការងារ ត្រៀមរៀបចំអោយសន្និសីទជាន់ខ្ពស់ អាស៊ី-អាហ្វ្រិក (​នឹងប្រព្រឹត្តទៅ
នាថ្ងៃទី២២ ដល់ថ្ងៃទី២៤មេសាខាងមុខនេះ) និងពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី
៦០នៃទិវាសន្និសីទ Bandung៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ