សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៣ទទួលបានលទ្ធផលល្អប្រសើរ
|
សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៣ទទួលបានលទ្ធផលល្អប្រសើរ |
Vovworld-នារសៀលថ្ងៃទី២៩តុលានៅក្រុងហាណូយ ក្រសួងធនធាននិង
បរិស្ថានបានរៀបចំសន្និសីទកាសែតប្រកាសលទ្ធផលសន្និសីទរដ្ឋមន្ត្រីបរិស្ថាន
អាស៊ានលើកទី១៣ សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ាន+៣លើកទី១៤។ នៅ
សន្និសីទកាសែតលោក Nguyen Van Tai ប្រធានអគ្គនាយកដ្ឋានបរិស្ថាន(ក្រសួង
ធនធាននិងបរិស្ថាន)បានឲ្យដឹងថា សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍
រួមអាស៊ានស្ដីពីបំរ៉ែបំរួលអាកាសធាតុឆ្នាំ២០១៥។ បណ្ដាប្រទេសអាស៊ានបាន
កត់សម្គាល់និងវាយតំលៃខ្ពស់ការផ្ដើមគំនិតរបស់វៀតណាមអំពីការកសាង
សេចក្តីព្រាងសេចក្តីថ្លែងការណ៍អាស៊ានស្ដីពីរបៀបវារៈនិរន្តរភាពបរិស្ថាននិងបំរ៉ែ
បំរួលអាកាសធាតុក្រោយឆ្នាំ២០១៥។ រដ្ឋមន្ត្រីនានាក៏បានប្រជុំជាមួយសមភាគី
ប្រទេសសន្ទនាចិនជប៉ុននិងកូរ៉េខាងត្បូងក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការ
ទីក្រុងគំរូនិរន្តរភាពអំពីបរិស្ថាន អនុវត្តគំរោងការណ៍រាយនាមពហុបែបជីវសាស្ត្រ
នៅដំបន់អាស៊ាន។
បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ត្រូវបានរដ្ឋមន្ត្រីប្រទេសអាស៊ានផ្តោតទៅ
លើនៅសន្និសីទគឺបញ្ហាបំពូលផ្សែងអ័ព្វដ៏ធ្ងន់ធ្ងរនៅឥណ្ឌូនេស៊ី បណ្ដាលឥទ្ធិពល
ដល់ដំបន់។ លោក Le Luong Minh អគ្គលេខាធិការអាស៊ានបានឲ្យដឹងថា៖
“សន្និសីទបានមានការសំរេចចិត្តសំខាន់នឹងចាប់ផ្ដើមដំណើរការដើម្បីឈាន
ទៅសហគមន៍អាស៊ានមួយគ្មានផ្សែងអ័ព្ទនាឆ្នាំ២០២០។ សន្និសីទក៏អនុម័តលើ
សំណុំបែបបទបទដ្ឋានអំពីការដំណើរការវិធានការទប់ទល់រួមចំពោះបាតុភូត
បំពូលផ្សែងអ័ព្ទឆ្លងព្រំដែនក៏ដូចជាអនុម័តលើការណែនាំអំពីការអនុវត្តវិធានការ
សម្របសម្រួលតាមដានវាយតំលៃវិធានការទប់ទល់រួមចំពោះបាតុភូតបំពូលផ្សែង
អ័ព្ទឆ្លងព្រំដែន។”
អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានឲ្យ
ដឹងថា រាល់បញ្ហាទាក់ទិនដល់ការគ្រប់គ្រងធនធានទឹកបង្ហូទឹកជំនន់បំពូលប្រភព
ទឹកបានផ្តោតសំខាន់ក្នុងសន្និសីទ។
“នាពេលកន្លងទៅវៀតណាមបានចូលរួមកិច្ចព្រមព្រៀងអំពីអាជីវកម្មនិងប្រើ
ប្រាស់ប្រភពទឹករបស់បណ្ដាទន្លេឆ្លងកាត់ប្រទេស។ ប្រទេសជាច្រើនក្នុងសមាគម
អាស៊ានមិនទាន់ចូលរួមកិច្ចព្រមព្រៀងនេះ។ នេះជាបញ្ហាកំពុងដាក់ចេញចំពោះ
ប្រទេសនានាក្នុងអាស៊ានដើម្បីមានគោលនយោបាយការកំណត់គតិយុត្តិអំពីបញ្ហា
អាជីវកម្មនិងប្រើប្រាស់ប្រភពទឹកមានព្រំដែនរួម។”
សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៤នឹងបានរៀបចំនៅប្រទេសប៊្រុយណេ
នាឆ្នាំ២០១៧៕