សន្និសីទរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១២បើកនៅរដ្ឋធានីហាណូយ
|
សន្និសីទរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១២ |
(VOV)_នាព្រឹកថ្ងៃទី១៨ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទថ្នាក់រដ្ឋមន្ត្រី សុខាភិបាលអាស៊ានលើកទី១២ ដោយប្រធានបទ៖ សុខភាពល្អជាង សំរាប់សហ
គមន៍អាស៊ាន ក្រោយឆ្នាំ ២០១៥ ។ នេះគឺជាលើកដំបូង ដែលសន្និសីទនេះបានរៀប
ចំ ឡើងនៅវៀតណាម ដោយមានការចូលរួមរបស់ដំណាងជាង២០០រូប ជារដ្ឋមន្ត្រី
ប្រធានគណៈប្រតិភូសុខាភិបាលនៃប្រទេសជាសមាជិកអាស៊ានទាំង១០ និង
បណ្ដាដៃគូចិន កូរ៉េខាងត្បូង ជប៉ុន និងដំណាងអង្គការអន្តរជាតិនានា។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ ធ្ងន់ថា៖ បណ្ដាប្រទេសជាសមាជិកអាស៊ាន កំពុងខំប្រឹងប្រែងកសាងសហ
គមន៍ អាស៊ាននាឆ្នាំ ២០១៥ ជាសហគមន៍អភិវឌ្ឍន៍១ ឆ្ពោះទៅប្រជាជន និងដើម្បី
ប្រជាជន។ ក្នុងនោះ ការថែទាំ លើកកំពស់សុខភាពសំរាប់ប្រជាជន ជាខ្លឹមសារដ៏
សែនសំខាន់។
ដើម្បីកសាងសហគមន៍អាស៊ាន ឆ្ពោះទៅប្រជាជននិងដើម្បីប្រជាជន នាយក
រដ្ឋមន្ត្រី Nguyen Tan Dung សង្កត់ធ្ងន់ថា៖
“ បណ្ដាប្រទេសត្រូវបង្កើនកិច្ចសហប្រតិបត្តិការ កសាងបណ្ដាញសុខាភិ
បាល ទៅដល់ប្រជាជនគ្រប់រូប ធានាថាប្រជាជនគ្រប់រូបអាចទទួលសេវាកម្មសុ
ខាភិបាលមានគុណភាព។ ចំពោះមុខ គឺត្រូវផ្តល់អាទិភាពដល់បណ្ដាមុខសញ្ញា ងាយរងរបួស នៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល តំបន់កោះសមុទ្រ…លៗ។ ”
តាមលោក Nguyen Tan Dungថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការងារការពារ ថែទាំ និងលើកកំពស់សុខភាពរបស់ប្រជាជនវៀតណាម បានមានការរីកចំរើនជាច្រើន និងវៀតណាមបានសម្រេចគោលដៅសហសវត្ស៍ នៃអង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ ប្រជាជនវៀតណាមចំនួនជិត៣/៤ បានចូលរួមការធានារ៉ាប់រងសុខាភិបាល។ ប្រភពធនធានមនុស្សខាងសុខាភិបាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងខាងបរិមាណនិងគុណភាព។
សន្និសីទរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១២ នឹងអូសបន្លាយដល់ថ្ងៃ
ទី១៩ កញ្ញា៕