សន្និសីទរដ្ឋមន្រ្តី TPP បានបើកនៅប្រទេសសឹង្ហបុរី

សន្និសីទរដ្ឋមន្រ្តី TPP បានបើកនៅប្រទេសសឹង្ហបុរី - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ​(រូបថតៈ vov.vn)


(VOVworld)-នាថ្ងៃទី១៩ឧសភា សន្និសីទរដ្ឋមន្រ្តីនៃប្រទេសចំនួន១២ដែលចូលរួម
កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)បានបើកនៅសឹង្ហបុរី និងធ្វើការក្នុង រយៈ
ពេល២ថ្ងៃ។ មុនសន្និសីទ ប្រធាននិងបណ្តាអ្នកជំនាញការជាន់ខ្ពស់ របស់ប្រទេស
ចំនួន១២ដែលចូលរួម TPPគឺ អូស្ត្រាលី ប្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី
មិកសីកូ ញូវហ្សីលលែន ប៉េរូ សឹង្ហបុរី អាមេរិកនិងវៀតណាម បានបើកកិច្ចប្រជុំនៅ
ទីក្រុងហូជីមិញប្រទេសវៀតណាមពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ឧសភា។ បណ្តាតំណាង
បានពិភាក្សាអំពីរាល់បញ្ហានៅសេសសល់ ដែលពាក់ព័នដល់ជ្រៀតចូលទីផ្សាទំ
និញនិងសេវ៉ាកម្ម កម្មសិទ្ធិបញ្ញានិងសេវ៉ាកម្ម​ហិរញ្ញវត្ថុជាដើម។ នេះក៏ជាខ្លឹមសារ
ដែលបានយកមកពិភាក្សាក្នុងកិច្ចប្រជុំពហុភាគី និងទ្វេភាគីក្នុងក្របខ័ណ្ឌនៃសន្និ
សីទរដ្ឋមន្រ្តី TPP​លើកនេះ។

        តាមការពិនិត្យរបស់អ្នកសង្កេតការពាណិជ្ជកម្មថា សន្និសីទលើកនេះជាឱ កាសដើម្បីប្រទេសចំនួន១០ វាយតម្លៃទៅលើឧបស័គ្គក្នុងដំណើការចរចារដែល
ផ្តើមចេញពីការខ្វែងគំនិតរវាងជប៉ុននិងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ