សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាននិងសន្និសីទទាក់ទិននានាបានបើកនៅម៉ីយ៉ានម៉ា
(VOVworld)-នាព្រឹកថ្ងៃទី៨សីហា សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី
៤៧ (AMM 47) និងសន្និសីទទាក់ទិននានា បានបើកនៅទីក្រុង Nay Pi Taw របស់
ម៉ីយ៉ាន់ម៉ា។ នេះជាសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសសំខាន់បំផុតក្នុងឆ្នាំរបស់
អាស៊ាននិងរវាងអាស៊ានជាមួយដៃគូនានា។ គណៈប្រតិភូវៀតណាមដឹកនាំ
ដោយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh
បានចូលរួម សន្និសីទនេះ។
|
ទិដ្ឋភាពនៃពិធីបើកសន្និសីទ (រូបថតៈ Việt Hải / TTXVN) |
ថ្លែងមតិក្នុងពិធី ប្រធានាធិបតីម៉ីយ៉ាន់ម៉ា លោក U Thein Sein បានសង្កត់ធ្ងន់
ថា នារយៈពេល៤៧ឆ្នាំកន្លងមក អាស៊ានមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្រោម
ប្រធានបទ “រួមដៃគ្នាឆ្ពោះទៅសហគមន៍សម្បួរុងរឿងនិងសន្តិភាព” ម៉ីយ៉ាន់ម៉ា មាន
បំណងថា ក្នុងសន្និសីទលើកនេះ សមាជិកទាំងអស់នឹងពិនិត្យទៅលើរាល់ដំណោះ ស្រាយដែលបានអនុវត្តន៍ក្នុងរយៈពេល១៥ដល់២០ឆ្នាំខាងមុខ ដើម្បីកសាង ទស្សនវិស័យថ្មីសម្រាប់អាស៊ាន។ លោកមានប្រសាសន៍ថា៖
“បំរ៉ែបំរួលនាពេលថ្មីៗនេះលើពិភពលោក កំពុងបង្កឡើងការព្រួយបារម្ភ សម្រាប់យើងទាំងអស់គ្នា។ អាស៊ានត្រូវជម្រុញរាល់គោលនយោបាយមិនចូល
បក្សសម្ព័ន្ធ ម្ចាស់ការ និងសកម្មរបស់ខ្លួន ដោះស្រាយជំលោះដោយសន្តិវិធី។ ក្នុងការរៀបចំរចនាសម្ព័ន្ធរបបសន្តិសុខនិងនយោបាយថ្មីក្នុងតំបន់ឡើងវិញ កិច្ចព្រមព្រៀងស្និទ្ធស្មាលនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ជានិច្ចកាលជា
ឯកសាគ្រឹះ សម្រាប់រាល់ការខំប្រឹងប្រែងនាពេលអនាគត់”។
តាមរបៀបវារៈ ពីថ្ងៃនេះដល់ថ្ងៃទី១០សីហា នៅទីក្រុង Nay Pi Taw នឹង ប្រ ព្រឹត្តទៅសន្និសីទទាក់ទិនសំខាន់ៗដូចជា សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន
ជាមួយដៃគូ (PMC+1) សន្និសីទរដ្ឋមន្រ្តីការបរទេសកំពូលអាស៊ីបូព៌ាលើកទី៣
(EASFMM)និងសន្និសីទរដ្ឋមន្រ្តីការបរទេសវនវេទិការអាស៊ានលើកទី២១
(ARF-21) ផងដែរ។
ក៏ក្នុងថ្ងៃ៨សីហា នៅខាងក្រៅសន្និសីទ AMM 47 និងបណ្តាសន្និសីទទាក់
ទិននានា លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយព្រះអង្គម្ចាស់
Mohamed Bolkiah រដ្ឋមន្រ្តី ការបរទេសនិងពាណិជ្ជកម្មប៊ុ្រយណេ ។ ក្នុងជំនួបនេះ
ភាគីទាំងពីរ បានផ្លាស់ប្តូរមតិ អំពីរាល់វិធានការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ វៀតណាមនិងប៊្រុយណេ ក្នុង
នោះ មានការលាតត្រដាងអនុវត្តន៍រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាមុននេះ។ ភាគីទាំងពីរក៏ បានពិភាក្សាអំពីបណ្តាបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលភាគីទាំងពីរមានការ
យកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕