សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣និង EAS ជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់នៅតំបន់

(VOVworld) - នាថ្ងៃទី៦ សីហា នៅរដ្ឋមន្រ្តីគូឡាឡាំពួរបស់ម៉ាឡេស៊ីបានប្រព្រឹត្តទៅ
សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+3 (ចិន ជប៉ុននិងកូរ៉េខាងត្បូង) សន្និសីទកំពូល
ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ា​លើកទី៥ (EAS FMM-៥)។ឧបនាយករដ្ឋមន្រ្តីនិង
ជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមបណ្ដា
សន្និសីទនេះ។
សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣និង EAS ជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់នៅតំបន់ - ảnh 1
បណ្ដាតំណាងចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣និងសន្និសីទ EAS
(រូបថត៖vietnamplus)

នៅសន្និសីទអាស៊ាន+៣ រដ្ឋមន្រ្តីការបរទេសនានាបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិ
បតិ្តការអាស៊ាន+៣ជាក្របខ័ណ្ឌស្នូលសំដៅជំរុញកិច្ចសហប្រតិបតិ្តការ ការតភ្ជាប់
ក្នុងតំបន់ ឆ្ពោះទៅគោលដៅយូរអង្វែងនោះគឺកសាងសហគមន៍អាស៊ីបូព៌ា។រដ្ឋ
មន្រ្តីការបរទេសទាំងឡាយក៏បានឯកភាពគ្នាថា នឹងបន្តអនុវត្តផែនការការងារ
អាស៊ាន+៣ដំណាក់កាល២០១៣-២០១៧ ក៏ដូចជារាល់សំណើររបស់ក្រុមទស្សន
វិស័យអាស៊ីបូព៌ា២ផងដែរ ដែលប្រមូលផ្ដុំក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញ
វត្ថុ អប់រំ ទេសចរណ៍ជាដើម។

នៅសន្និសីទ EAS លើកទី៥ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០និង
ប្រទេសដៃគូចំនួន៨រួមមានចិន កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ឥណ្ឌា នូវែលហ្សេ
ឡង់ រុស្ស៊ីនិងអាមេរិកបានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនការតភ្ជាប់ ក្នុង
តំបន់ ក្នុងនោះមានការសំរេចចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុង
ជ្រោយនៅតំបន់ (RCEP) យ៉ាងឆាប់រហ័ស បន្តជំរុញកិច្ចសហប្រតិបតិ្តការក្នុង
វិស័យអាទិភាពចំនួន៦នោះគឺ ថាមពល អប់រំ ហិរញ្ញវត្ថុ សុខាភិបាល បរិស្ថាន
និងតភ្ជាប់អាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រ ប្រឆាំងភេរវ
កម្មនិងលិទ្ធិអ៊ីស្លាមជ្រុលនិយមទៀតផង៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ