សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី២២

សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី២២ - ảnh 1
(រូបថត៖ Son Nam - TTXVN)

(VOVworld) - សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចចង្អៀតនៃសមាគមបណ្ដាប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន) លើកទី២២ (AEM Retreat-22) និងសន្និសីទទាក់ទិនមួយចំនួន
កំពុងប្រព្រឹត្តទៅនាថ្ងៃទី២និងថ្ងៃទី៣ មិនា នៅទីក្រុង Chiang Mai ប្រទេសថៃ។ចូល
រួមសន្និសីទលើកនេះមានរដ្ឋមន្រ្តីនិងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់នៃប្រទេសសមាជិក
អាស៊ាន អគ្គលេខាធិការអាស៊ានលោក Le Luong Minh និងស្នងការពាណិជ្ជកម្មនៃ
សហភាពអឺរ៉ុបលោកស្រី Cecilia Malmstrom។គណៈប្រតិភូវៀត ណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មលោក Nguyen Cam Tu បានចូលរួមសន្និ
សីទ។នេះជាសន្និសីទប្រចាំឆ្នាំដ៏សំខាន់ដើម្បី រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសអាស៊ាន
ទាំង១០ជួបពិភាគ្សា ឯកភាពលើទិសដៅធំៗ និងអាទិភាពសហប្រតិបតិ្តការសេដ្ឋ
កិច្ចអាស៊ាន ក៏ដូចជាកសាងប្រកបដោយ ជោគជ័យនូវសហគមន៍សេដ្ឋកិច្ច
អាស៊ានដែលទើបនឹងបានបង្កើតឡើងកាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៥។ខ្លឹមសារ
សំខាន់ៗដែលគ្រោងនឹងបានយកមកពិភាគ្សានៅ សន្និសីទលើកនេះរួមមានការ
កសាងហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ យន្តការច្រក ទ្វារតែមួយអាស៊ាន កិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន និងកិច្ចព្រម ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់
វិស័យក្នុងតំបន់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ