សន្និសីទរំសាយអាវុធនុយគ្លេអ៊ែបានចេញសេចក្តីថ្លែងការណ៍រួម

សន្និសីទរំសាយអាវុធនុយគ្លេអ៊ែបានចេញសេចក្តីថ្លែងការណ៍រួម - ảnh 1
បណ្ដារដ្ឋមន្ត្រី NPDI បានដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយអាវុធនុយគ្លេអ៊ែនៅទីក្រុង Hiroshima របស់ជប៉ុន (vietnamplus.vn)

        Vovworld-នៅសម័យបិទបញ្ចប់សន្និសីទរំសាយអាវុធនុយគ្លេអ៊ែលើកទី៨​បានប្រព្រឹត្តទៅនាថ្ងៃទី១២មេសានៅទីក្រុង Hiroshima របស់ជប៉ុន បណ្ដារដ្ឋមន្ត្រី​ចំណុះសម្ព័ន្ធភាពផ្ដើមគំនិតរំសាយនិងមិនរីកសាយអាវុធនុយគ្េលអ៊ែ (NPDI)
បាន​អនុម័តលើសេចក្តីថ្លែងការណ៍រួម Hiroshima អំពាវនាវរៀបចំសន្និសីទអន្តរជាតិ​ស្ដីពីរំសាយនុយគ្លេអ៊ែ សំដៅមិនត្រឹមតែអាមេរិករុស្ស៊ីប៉ុណ្ណោះទេ ថែមទាំង​ប្រទេស​មានកម្មសិទ្ធិអាវុធនុយគ្លេអ៊ែផ្សេងៗមកចូលរួមដែរ។ សេចក្តីថ្លែងការណ៍​បានដាស់
តឿនបណ្ដាមហាអំណាចនុយគ្េលអ៊ែបើកកំហរនូវទ្រង់ទ្រាយឃ្លាំង​អាវុធនុយគ្លេអ៊ែ
នៃប្រទេសនីមួយៗ ទន្ទឹមនឹងនោះអំពាវនាវកាត់បន្ថយបរិមាណ​អាវុធនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ