សន្និសីទលើកទី ១ នៃក្រុមអ្នកជំនាញការអំពីការធ្វើសកម្មភាពគ្រាប់បែកមីនមនុស្សធម៌
|
សន្និសីទលើកទី ១ នៃក្រុមអ្នកជំនាញការអំពីការធ្វើសកម្មភាពគ្រាប់បែកមីនមនុស្សធម៌
(Image: Vietnam+) |
(VOVworld) – នាព្រឹកថ្ងៃទី ១៨ មិថុនា សន្និសីទលើកទី ១ នៃក្រុមអ្នកជំនាញការ អំពីការធ្វើសកម្មភាពគ្រាប់បែកមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការយោធា
រវាងបណ្ដាប្រទេសអាស៊ានបើកទូលាយ (ADMM+) បានបើកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះគឺជាលើកដំបូងដែលវៀតណាមនិងឥណ្ឌាសហធ្វើជាអធិបតី សន្និសីទនេះសំដៅកសាងផែនការធ្វើសកម្មភាពដំណាក់កាល ២០១៤-២០១៧។ ថ្លែង មតិក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក
Nguyen Chi Vinh បានឲ្យដឹងថា៖ រដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារប្រទេស
វៀតណាមយកចិត្តទុកដាក់និងជំរុញបណ្ដាសកម្មភាពសហប្រតិបត្តិការទ្វេភគីនិង
ពហុភាគីលើវិស័យធ្វើសកម្មភាពគ្រាប់បែកមីនមនុស្សធម៌។ លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖
“វៀតណាមបានឆ្លងផុតសង្គ្រាមជាច្រើនដោយហេតុនេះ ស្ថានភាពបំពុលគ្រាប់បែក
មីន និងផលវិបាករបស់វាចំពោះប្រជាជនយើងខ្ញុំគឺធ្ងន់ធ្ងរណាស់។ ខ្ញុំគិតថា៖ ដោយ ស្ថានភាពជាក់ស្តែងនេះ យើងមានការប្តេជ្ញាចិត្តខ្ពស់ជាងដើម្បីសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសក្នុងតំបន់និងលើពិភពលោកក្នុងការជួយឧបត្ថម្ភប្រជាជនអាចជៀសវាង គ្រោះថ្នាក់ដោយគ្រាប់បែកមីន។”