សន្និសីទលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលរវាងចិននិងបណ្ដាប្រទេស CEE


សន្និសីទលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលរវាងចិននិងបណ្ដាប្រទេស CEE - ảnh 1
សន្និសីទលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលរវាងចិននិងបណ្ដាប្រទេស CEE
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៣ ឧសភា សន្និសីទលើកទី​ ៣ នៃគណៈកម្មាធិការសម្រប
សម្រួលរវាងចិននិងបណ្ដាប្រទេសអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត (CEE) ចំនួន ១៦ ប្រទេសបានប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំងរបស់ចិន។ ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្ត្រីកាបរទេសចិននិងជាអគ្គលេខាធិការគណៈកម្មាធិការ CEE លោក
Wang Zhao បានចាត់ ទុកថា​៖ ចិននិងប្រទេស CEE ចំនួន ១៦ ទទួលបានលទ្ធផល
ជាច្រើនលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌។ លោក Wang
Zhao បានអំពាវនាវបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងចិននិងបណ្ដាប្រទេស
CEE ឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីទាំង ២ ក៏ត្រូវអនុវត្តដ៏ល្អបណ្ដាសកម្មភាពក្នុង
ក្របខ័ណ្ឌឆ្នាំពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិតយោគចិន-CEE បើកទូលាយការវិនិយោគពាណិច្ជកម្មចូលក្នុងផ្នែកសំខាន់ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ជាដើម។ រីឯខ្លួនវិញ CEE បានសន្យាចូលរួមយ៉ាងសកម្មក្នុងសកម្មភាព
ក្នុងក្របខ័ណ្ឌឆ្នាំពន្លឿនសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិតយោគចិន- CEE ហើយមានគោលបំណងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយចិនលើគ្រប់
វិស័យទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ